ទីក្រុងហូជីមិញនាដើមឆ្នាំថ្មីមានមនុស្សកកកុញដើរទិញឥវ៉ាន់
(VOVWORLD) - នៅផ្សារទំនើបដូចជា Co.opmart, Metro, BigC, Giga Mall, E mart... ចំនួនអ្នកមកទិញទំនិញបានកើនឡើង។
ផ្សារទំនើប E-mart (ខ័ណ្ឌ Go Vap) សម្បូរមនុស្សដើរទិញឥវ៉ាន់ ជាមួយប្រូម៉ូសិនពិសេសជាច្រើន (រូបថត៖ VOV) |
ក្នុងអំឡុងពេលពីរថ្ងៃ ឈប់ សម្រាក ចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ ផ្សារទំនើប និងហាងលក់សំលៀកបំពាក់ក្នុងទីក្រុង ហូជី មិញពិតជាមានសភាពអ៊ូអរ។ នៅផ្សារទំនើបដូចជា Co.opmart, Metro, BigC, Giga Mall, E mart... ចំនួនអ្នកមកទិញទំនិញបានកើនឡើង។ លោក Tran Hong Phuc ដើរទិញឥវ៉ាន់នៅផ្សារទំនើប Thu Duc បាននិយាយថា៖ “ជិតមួយខែទៀតទើបដល់បុណ្យចូលឆ្នាំប្រពៃណីជាតិ ហើយពេលនេះ ការដើរទិញឥវ៉ាន់ក៏ឆាប់បន្តិចដែរ ដូច្នះ យើងគ្រាន់តែទិញរបស់របរប្រើប្រាស់ក្នុងផ្ទះប៉ុណ្ណោះ។ យ៉ាងណាមិញ ខ្ញុំក៏ឃើញទំនិញបញ្ចុះតម្លៃជាច្រើន ដូចជា នំស្ករ ភេសជ្ជៈ... ភាគច្រើនមានការបញ្ចុះតម្លៃដែរ”។
ទំនិញដែលលក់ដាច់ជាងគេគឺ ម្ហូបអាហារ អាហារស្រស់ ភេសជ្ជៈ សម្លៀកបំពាក់ និងស្បែកជើង៕