ទីក្រុងហូជីមិញបង្កើនកិច្ចសហប្រតិបតិ្តការជាមួយចក្រភពអង់គ្លេស
(VOVWORLD) - នារសៀលថ្ងៃទី៣ ខែធ្នូ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឌុចនៃតំបន់ ដែនដី York (Duke of York) ព្រះរាជបុត្រា Andrew Albert Christian Edward នៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង ដែលកំពុងអញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅទីក្រុងហូជីមិញ។
លោក Nguyen Thien Nhan លេខាគណៈកម្មាធិការ បក្សទីក្រុងហូជីមិញ (ខាងស្ដាំ) បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឌុចនៃតំបន់ ដែនដី York (Duke of York) ព្រះរាជបុត្រា Andrew Albert Christian Edward (រូបថត៖ TTXVN) |
នៅក្នុងជំនួបនេះ លោក Nguyen Thien Nhan បានស្នើអោយព្រះរាជបុត្រា Andrew បន្តមានការរួមចំណែកជាច្រើនថែមទៀត ចំពោះការអភិវឌ្ឍទំនាក់ទំនងសហប្រតិបតិ្តការរវាងអង់គ្លេសជាមួយ វៀតណាម។ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Nguyen Thien Nhan មាន គោល បំណងថា អង់គ្លេសនឹងចែករំលែកបទពិសោធន៍ហើយលើកទឹកចិត្តអោយ សហគ្រាសអង់គ្លេសបណ្ដាក់ទុនចូលមកទីក្រុងហូជីមិញលើវិស័យដែលអង់គ្លេសមានប្រៀបខ្លាំង។
ចំណែកឯព្រះរាជបុត្រា Andrew Albert វិញ បានអះអាងថា ដំណើរទស្សន កិច្ចនៅវៀតណាមលើកនេះ បានបង្ហាញនូវគោលបំណងចង់ពង្រឹងនិងពង្រីកកិច្ច សហប្រតិបតិ្តការលើវិស័យជាច្រើនរវាងអង់គ្លេសនិងវៀតណាម។ ព្រះរាជបុត្រា Andrew បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៨មិនត្រឹមតែជាពេលវេលាដើម្បីរំលឹកខួប អនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាសម្គាល់ដ៏សំខាន់មួយដើម្បីអោយភាគីទាំងពីរ កសាងកម្មវិធីសហប្រតិបតិ្តការទ្វេភាគីយ៉ាងជាក់ស្ដែង ក្នុងនោះមានកិច្ចសហ ប្រតិបតិ្តការសេដ្ឋកិច្ចវិនិយោគរវាងអង់គ្លេសនិងទីក្រុង ហូជីមិញផងដែរ៕