ទីក្រុងហូជីមិញបង្ហាញបន្ទប់កំចាត់មេរោគសំដៅបង្ការប្រឆាំងជំងឺ Covid-19
(VOVWORLD) - នារសៀលថ្ងៃទី១៨មីនា មជ្ឈមណ្ឌលអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យ ក្មេង (សម្ព័ន្ធយុវជនទីក្រុងហូជីមិញ) បានសហការជាមួយសាកលវិទ្យាល័យពហុ វិជ្ជាទីក្រុងហូជីមិញ ឧទ្ទេសនាមបន្ទប់កំចាត់មេរោគ សំដៅបង្ការរាំងខ្ទប់ការឆ្លងជំងឺ Covid-19 ទៅលើសហគមន៍។
បន្ទប់នេះអាចកំចាត់មេរោគក្នុងរយៈពេល៣០នាទីតែប៉ុណ្ណោះ (រូបថត៖ TTXVN) |
បន្ទប់នេះអនុញ្ញាតឲ្យកំចាត់មេរោគក្នុងរយៈពេលតែ៣០នាទីក្នុងមនុស្សម្នាក់។ បន្ទប់កំចាត់មេរោគនេះត្រូវបានធ្វើពីអាលុយមីញ៉ូមរឹង មានផ្លូវចូលសម្រាប់ កៅអីរុញ ងាយដំឡើង រុះរើនិងដឹកជញ្ជូន។ ឧបករណ៍នេះសមស្របដាក់នៅ កន្លែងដែលមានគ្រោះអាសន្នឆ្លងជំងឺខ្ពស់ដូចជា៖ តំបន់ដាក់នៅដាច់ដោយឡែក មន្ទីរពេទ្យ ផ្សារទំនើប ស្ថានីយ៍រថភ្លើង ព្រលានយន្តហោះ ស្ថាប័ន សាលារៀន សហគ្រាស និងកន្លែងសាធារណៈផ្សេងៗទៀត៕