ទីក្រុងហូជីមិញបានបង្ហាញមុខគេហទំព័រអំពីព័ត៌មាននិងតភ្ជាប់ជួយឧបត្ថម្ភសហគ្រាស

ទីក្រុងហូជីមិញបានបង្ហាញមុខគេហទំព័រអំពីព័ត៌មាននិងតភ្ជាប់ជួយឧបត្ថម្ភសហគ្រាស - ảnh 1
ទីក្រុងហូជីមិញបានបង្ហាញមុខគេហទំព័រអំពីព័ត៌មាននិងតភ្ជាប់ជួយឧបត្ថម្ភសហគ្រាស

(VOV)_នារសៀលថ្ងៃទី៧មិនា នៅ​ទីក្រុងហូជីមិញ បានប្រព្រឹត្តទៅពិធី​បង្ហាញ
មុខនិងដាក់អោយដំណើការគេហទំព័រព័ត៌មាន និងតភ្ជាប់ជាមួយសហ​​គ្រាស ដើម្បី
ទទួលសំណូមពរជួយឧបត្ថម្ភពីសហគ្រាស។ គេហទំព័រនេះ ដោយសម្ព័ន្ធសមាគមសហ
គ្រាសទីក្រុង រួមសហការជាមួយបណ្ដាមន្ទីរ ស្ថាប័នមាន​សមត្ថកិច្ចអនុវត្ត។ លោក 
Chu Tien Dung ប្រធានសម្ព័ន្ធសមាគម​សហគ្រាស​ទីក្រុងហូជីមិញ បានអោយដឹងថា៖

          “ គណៈកម្មាធិការប្រជាជនទីក្រុង និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ទីក្រុង​បាន
សន្យាគាំទ្រសម្ព័ន្ធសមាគម និងគ្រប់មន្ទីរ ស្ថាប័ន និងបំរើសហគ្រាសអោយបានល្អ
ថែមទៀត។ ក្នុងពេលដែល សហគ្រាសជួបការលំបាកដោយបំពេញបែបបទរដ្ឋបាល
 ដោះស្រាយមិនទាន់បានការ គឺទាក់ទងជាមួយសម្ព័ន្ធសមាគម។ នៅពេលនោះ នឹង
មានផ្នែកមួយរួមដំណើរជាមួយសហគ្រាស ដើម្បីជួយឧបត្ថម្ភដោះស្រាយបញ្ហាអោយ
សហគ្រាស ប្រកបដោយងាយស្រួលជាង និងបរានុម័តជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ