ទីក្រុងហូជីមិញប្រមូលផ្តុំគ្រប់កម្លាំងដើម្បីអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣

          (VOV)_” ១ឆ្នាំក្រឡែកមើលឡើងវិញ” នេះគឺជាប្រធានបទនៃកម្មវិធី÷ ​ផ្ទៀងស្ដាប់  និងផ្លាស់ប្តូរយោបល់ ខែមករា ឆ្នាំ ២០១៣ ដោយក្រុមប្រឹក្សារប្រជាជនទីក្រុងហូជីមិញ 
រួមសហការជាមួយស្ថានីយទូរទស្សន៍ទីក្រុង រៀបចំឡើង នា​ព្រឹកថ្កៃទី ៦ មករា។ កម្មវិធី នេះ ត្រូវបានរៀបចំឡើងដើម្បីវាយតំលៃអំពី​បណ្ដាលទ្ធផលសេដ្ឋកិច្ច  សង្គមរបស់ទី
ក្រុង  ហូជីមិញ ក្នុងឆ្នាំ ២០១២ និង​បណ្ដាដំណោះស្រាយអនុវត្តភារកិច្ច ឆ្នាំ ២០១៣។ 
GDP ឆ្នាំ ២០១២​ របស់​ទីក្រុងទទួលបាន ៥៩២លានលានដុង​ កម្មវិធីស្ថិរភាពទីផ្សារ …​
ជាដើម។ ឆ្នាំ​​ ២០១៣ជាឆ្នាំគន្លិះ ដើម្បីអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម  ដំណាក់ កាល ២០១១ -២០១៥។ ក្នុងស្ថានភាពខឿនសេដ្ឋកិច្ចនៅមាន​ការលំបាកជា​ច្រើន​ ទីក្រុង ហូជីមិញ នឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្ត​រាល់គោលដៅសេដ្ឋកិច្ច  សង្គមដែលបានដាក់ចេញ ។ លោកLe Manh Ha អនុប្រធានគណះកម្មាធិការប្រជាជន ទីក្រុងហូជីមិញ បានអោយដឹងថា÷

​          “ ទីក្រុងបានដាក់ចេញ ភារកិច្ចនិងដំណោះស្រាយ ចំនួន ៥ ក្នុងឆ្នាំ ​២០១៣ ដែល ក្នុងនោះភារកិច្ចស្នូលគឺ​ស្ថិរភាពសេដ្ឋកិច្ច ​មិនទុកអោយ​អតិផរណា​ត្រឡប់មកមិញ  ដើម្បី ប្រជាជននឹងចិត្តធ្វើផលិត​ អាជីវកម្ម។​ សំខាន់គឺការអនុវត្តដំណោះស្រាយ និងត្រូវផ្អែក ទៅលើជួរកម្មាភិបាល ​មន្ត្រីរដ្ឋការ៕”

ទីក្រុងហូជីមិញប្រមូលផ្តុំគ្រប់កម្លាំងដើម្បីអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣ - ảnh 1
ទីក្រុងហូជីមិញប្រមូលផ្តុំគ្រប់កម្លាំងដើម្បីអភិវឌ្ឍន៍ក្នុងឆ្នាំ២០១៣(internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ