ទីក្រុងហូជីមិញប្រមូលផ្តុំរាំងស្កាត់អតិផរណានិងបង្កើនតម្រូវការប្រើប្រាស់ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៤

ទីក្រុងហូជីមិញប្រមូលផ្តុំរាំងស្កាត់អតិផរណានិងបង្កើនតម្រូវការប្រើប្រាស់ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៤ - ảnh 1
ទីក្រុងហូជីមិញ

(VOV)_នាព្រឹកថ្ងៃទី២៤ កក្កដា គណៈកម្មាធិការប្រជាជនទីក្រុង​ហូជីមិញ  បានរៀបចំកិច្ចប្រជុំស្ដីពីសភាពការណ៍សេដ្ឋកិច្ច វប្បធម៌ សង្គម និងការពារ
ប្រទេស សន្តិសុខក្នុងរយៈបេល៧ខែកន្លងទៅ និងការងារស្នូលក្នុង​ប៉ុន្មានខែ
ជាបន្ត។

          និយាយរួម ក្នុង៧ខែកន្លងទៅ ទីក្រុងបន្តរក្សាររឹងមាំកំណើនល្អ ​ជាបង្គួរ ទ្រង់ទ្រាយនៃបណ្ដាផ្នែកឧស្សាហកម្មបន្តបានបើកទូលាយ …ល។ ក្នុងប៉ុន្មានខែ
ចុងឆ្នាំ ២០១៤នេះ ទីក្រុងហូជីមិញនឹងបន្តអនុវត្តរាល់ដំណោះស្រាយ ​ដោះស្រាយ
ការលំ បាកជួយឧបត្ថម្ភអង្គភាពអាជីវកម្ម ជំរុញខ្លាំងការអភិវឌ្ឍន៍កំពង់ផែនិងសេវា
កម្ម កំពង់ផែរ បង្កើនកំណែរទម្រង់រដ្ឋបាល…ជាដើម។ ​ប្រធានគណៈកម្មាធិការ
ប្រជាជន ទីក្រុងហូជីមិញ លោក Le Hoang Quan បានអោយដឹងថា៖

          “ ពីឥឡូវនេះដល់ចុងឆ្នាំ យើងត្រូវប្រមូលផ្តុំបញ្ជាណែនាំវិស័យនាំចេញ​
 នាំចូល ​និងរាំងស្កាត់អតិផរណា។ ប៉ុន្តែ ប្រសិនបើមិនយកចិត្តទុកដាក់ដល់​ការជំរុញខ្លាំងតម្រូវការប្រើប្រាស់​គឺកំណើនសេដ្ឋកិច្ចមិនអាចកើនឡើងបាន
ឡើយ។”

          ក្នុង៧ខែកន្លងទៅ តំលៃប្រាក់ពាណិជ្ជកម្មនាំចេញទំនិញរបស់ទីក្រុង​ហូជីមិញ  កើន១,៩% តំលៃប្រាក់នាំចូលថយចុះ៨% បើប្រៀងនឹងរយៈពេល​ដូចគ្នានាឆ្នាំ
ទៅមិញ។ ពីដើមឆ្នាំមក ទីក្រុងហូជីមិញបានទាក់ទាញគំរោងការណ៍វិនិយោគ
ផ្ទាល់ ពីបរទេសចំនួន២១០គំរោង ​ដោយមានទុនសរុបចំនួន​៩៧៩លានដុល្លារ
អាមេរិក  កើន២៧៨%អំពីទុន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ