ទីក្រុងហូជីមិញប្រារព្ធខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបារាំង

(VOVWORLD) - កាលពីថ្ងៃទី ១៣ មេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធី រំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងបារាំង (ថ្ងៃទី ១២ មេសា ១៩៧៣ - ថ្ងៃទី១២ មេសា ២០២៣)។

ទីក្រុងហូជីមិញប្រារព្ធខួប ៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងបារាំង - ảnh 1បណ្ដាតំណាងនៅពិធីរំលឹកខួប។ (រូបថត៖ qdnd.vn)
ថ្លែងមតិក្នុងពិធីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Phan Van Mai បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យសុខាភិបាលបន្ត ជាចំណុចលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងបារាំង ជាមួយនឹង កម្មវិធីបណ្តុះបណ្តាល ផ្លាស់ប្តូរបទពិសោធន៍ និងសហប្រតិបត្តិការជាច្រើន បាននិង កំពុងដំណើរការ។ ទន្ទឹមនឹងនោះ សកម្មភាពសហប្រតិបត្តិការលើវិស័យអប់រំ និង វប្បធម៌រវាងទីក្រុង និងដៃគូបារាំងត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្លាជាមួយនឹងកម្មវិធី បង្រៀនភាសាបារាំង ការផ្លាស់ប្តូរនិស្សិត គម្រោងអភិរក្សស្ថាបត្យកម្ម ជាដើម។
រីឯខ្លួនវិញ លោកស្រី Emmanuelle Pavillon-Grosser អគ្គកុងស៊ុលបារាំងប្រចាំ ទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា ៥០ឆ្នាំគឺជាពេលវេលាដ៏ល្អឥតខ្ចោដើម្បីដាក់ចេញ ផែនការសម្រាប់អនាគតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យោងតាមលោកស្រី Emmanuelle Pavillon-Grosser ការគាំទ្ររបស់អាជ្ញាធរតំបន់ បាននិងកំពុងរួមចំណែក ទៅក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះលេចធ្លោគឺ ទំនាក់ទំនង រវាងទីក្រុងហូជីមិញ និងទីក្រុង Lyon... ក្រៅពីនោះ វត្តមានរបស់ម៉ាកយីហោបារាំង ជាច្រើននៅទីក្រុង ក៏ដូចជាសកម្មភាពសហប្រតិបត្តិការក្នុងវិស័យអប់រំ ការស្រាវជ្រាវ វិទ្យាសាស្ត្រសុខាភិបាល ថាមពល ... បានបង្ហាញពីតួនាទី របស់ទីក្រុងហូជីមិញ ក្នុង កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ