ទីក្រុងហូជីមិញផ្តល់អំណោយឧបត្ថម្ភជូនប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា
(VOVWORLD) - ព្រឹត្តិការណ៍នេះសំដៅបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ដល់អាណិកជន ដើម្បីជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរក្សាស្ថិរភាពជីវភាពរស់នៅ។
លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសថ្លែងនៅក្នុងពិធី |
នារសៀលថ្ងៃទី ១១ ខែវិច្ឆិកា នៅច្រកទ្វារព្រំអន្តរជាតិ Thuong Phuoc ខេត្ត Dong Thap ដែលជាប់ព្រំប្រទល់ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជានោះ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានរៀបចំពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក។
នៅក្នុងពិធីនេះ លោក Vo Thanh Chat អនុប្រធានគណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញបានឲ្យដឹងថា ព្រឹត្តិការណ៍នេះសំដៅបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ដល់អាណិកជន ដើម្បីជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ ហើយបន្តរក្សាស្ថិរភាពជីវភាពរស់នៅ ព្រមទាំងលើកទឹកចិត្តដល់អាណិកជនឲ្យកាន់តែសាមគ្គីគ្នា ក៏ដូចជាជំរុញទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។
ពិធីជូនអំណោយឧបត្ថម្ភដល់សហគមន៍ជនវៀតណាមនៅកម្ពុជា ដែលមានស្ថានភាពរស់នៅលំបាក |
មុននោះ អាជ្ញាធរ និងប្រជាជននៅតាមមូលដ្ឋានជាប់ព្រំដេនមួយចំនួនទៀត ដូចជាខេត្ត Dong Thap និងខេត្ត An Giang ក៏បានប្រគល់អំណោយជូនពលរដ្ឋវៀតណាមនៅកម្ពុជាផងដែរ៕