(VOVworld) - ក្នុងឆ្នាំ២០១៤ ចំនួនទឹកប្រាក់ដែលជនវៀតណាមនៅឯបរទេស ផ្ញើ
ត្រឡប់មកទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាមតាមប្រព័ន្ធធនាគារ ពាណិជ្ជ
កម្មទទួលបាន៥ពាន់លានដុល្លាអាមេរិក កើន៤,២%បើប្រៀបនឹងឆ្នាំទៅ មិញ និង
មានជនវៀតណាមជិត៧៥៧ពាន់នាក់ពីប្រទេសនានាលើពិភពលោក វិលត្រឡប់ មកស្រុកកំណើតដើម្បីសាកសួរសុខទុក្ខញ្ញាតិសណ្ដាននិងប្រកបរបររស់នៅ។នេះ គឺជាលទ្ធផលដែលទទួលបាននៅសន្និសីទ នាព្រឹកថ្ងៃទី២១ មករា របស់គណៈ
កម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុងហូជីមិញ។ ក្នុងឆ្នាំ
កន្លងទៅ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុង
ហូជីមិញ បានទទួលអាណិកជននិងញ្ញាតិសណ្ដានជិត១ពាន់នាក់ មកទាក់ទង
ស្វែងយល់គោលនយោបាយ ច្បាប់ស្ដីពីការវិនិយោគ ធ្វើអាជីវកម្ម ពលកម្ម
សញ្ញាជាតិជាដើម។អាណិកជននៅទីក្រុងហូជីមិញ ក៏ចូលរួមយ៉ាងសកម្មក្នុង
សកម្មភាពសង្គមដូចជា កសាងផ្ទះមនោសញ្ចេតនា ស្ពានបេតុងនៅជនបទ ប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សនិសិត្ស ក្រីក្រជាដើម។
|
ថ្នាក់ដឹកនាំទីក្រុងហូជីមិញប្រគល់ប័ណ្ណសរសើរជូនសមូហភាពនិងបុគ្គលដែលទទួលបាន
ស្នាដៃឆ្នើមក្នុងការងារចលនាអាណិកជន |
ក្នុងឆ្នាំនេះ គណៈកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសនៃទីក្រុង
ហូជីមិញ នឹងបង្កើនការផ្សព្វផ្សាយឃោសនាអំពីការផ្ដួចផ្ដើមគំនិតរបស់បក្សនិង
រដ្ឋ ជួយជនវៀតណាមនៅឯបរទេសក្ដាប់ជាប់ស្ថានភាពរបស់ប្រទេសជាតិ។ព្រម ទាំងបន្តជំរុញការណែនាំ ធានាសិទ្ធិផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ជនវៀតណាម
នៅឯបរទេស រួមចំណែកកសាងផែនមហាសាមគ្គីប្រជាជាតិទាំងមូល បើក
ទូលាយ ទំនាក់ទំនងសហប្រតិបតិ្តការ មិត្តភាពអន្តរជាតិ៕