ទីក្រុងហូជីមិញពន្លឿនការវិនិយោគពាណិជ្ជកម្មចូលក្នុងកម្ពុជា

(VOVworld) - នាយប់ថ្ងៃទី៩ មេសា នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា បានប្រព្រឹត្ត ទៅសិក្ខាសាលានិងការតាំងពិព័រណ៍ដោយប្រធានបទ “ពន្លឿនពាណិជ្ជកម្មវិនិយោគ រវាងទីក្រុងហូជីមិញនិងកម្ពុជា” ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មចំនួន ៤០នៃទីក្រុងហូជីមិញ និងចំនួន១០០របស់កម្ពុជា។លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញលោក Le Thanh Hai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក
Thach Du រួមជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជាលោកស្រី ម៉ែន សំអន និងអភិបាលទីក្រុងភ្នំពេញ
លោក ប៉ាសុជាតិវង្ស បានចូលរួមសិក្ខាសាលានិងការតាំងពិព័រណ៍នេះ។ថ្លែងមតិ
បើក សិក្ខាសាលា លោក Le Thanh Hai បានអះអាងថា ទីក្រុងហូជីមិញប្ដេជ្ញាជំរុញ
និង ជួយឧបត្ថម្ភការវិនិយោគរបស់អង្គភាពអាជីវកម្មនៃទីក្រុងចូលក្នុងកម្ពុជា។
សិក្ខាសាលាលើកនេះ ជាឱកាសល្អសំរាប់អង្គភាពអាជីវកម្មនានានៃទីក្រុងហូជី
មិញធ្វើបច្ចុប្បន្នភាព ព័ត៌មានអំពីបរិយាកាសវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា​ក៏ដូចជាជួបមុខនិងផ្លាស់ប្ដូរ ជាមួយដៃគូកម្ពុជាអំពីឱកាសសហប្រតិបតិ្តការនា
ពេលខាងមុខ។
ទីក្រុងហូជីមិញពន្លឿនការវិនិយោគពាណិជ្ជកម្មចូលក្នុងកម្ពុជា - ảnh 1
ស្តង់ទំនិញរបស់អង្គភាពអាជីវកម្ម១នៃទីក្រុងហូជីមិញ
 
លោកស្រី ម៉ែន សំអន បានចាត់ទុកថា សិក្ខាសាលាលើកនេះ នឹងរួមចំណែក
ពង្រឹង ថែមទៀតចំណងសាមគ្គីភាពមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំង២
ដើម្បីផល ប្រយោជន៍នៃប្រជាជាតិទាំង២ ក៏ដូចជារក្សាសន្តិភាព ស្ថិរភាព
និងភាពសម្បូររុងរឿងរបស់អាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ