ទីក្រុងហូជីមិញពន្លឿនគម្រោងសហប្រតិបត្តិការជាមួយធនាគារពិភពលោក

(VOVWORLD) - នារសៀលថ្ងៃទី ១៩ ខែវិច្ឆិកា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Vo Van Hoan បានជួបធ្វើការជាមួយលោកស្រី Carolyn Turk នាយិការធនាគារ ពិភពលោក (WB) ប្រចាំនៅវៀតណាម ដើម្បីពិភាក្សាអំពីការអនុវត្តន៍គម្រោងនៅទីក្រុងហូជីមិញ ដែល WB បានចូលរួម។
ទីក្រុងហូជីមិញពន្លឿនគម្រោងសហប្រតិបត្តិការជាមួយធនាគារពិភពលោក - ảnh 1 ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោក Vo Van Hoan បានវាយតម្លៃខ្ពស់ចំពោះការដែល WB បន្តយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ទីក្រុងក្នុងការកសាងទីក្រុងប្រកបដោយការច្នៃប្រឌិតនិងអន្តរកម្មខ្ពស់នៅទិសបូព៌ា។ ទន្ទឹមនឹងនេះ លោកមានគោលបំណងថា WB បន្តជួយឧបត្ថម្ភទីក្រុងពន្លឿនការអនុវត្តបណ្ដាគម្រោងនានាថែមទៀត។ ជាការឆ្លើយតប លោកស្រី Carolyn Turk នាយិការធនាគារ ពិភពលោក (WB) ប្រចាំនៅវៀតណាម មានគោលបំណងបន្តរក្សាទំនាក់ទំនងដ៏ល្អប្រសើរជាមួយទីក្រុងនារយៈពេលខាងមុខ ព្រមទាំងមានបំណងចង់សហការគ្នា ដើម្បីដោះស្រាយការជំពាក់ជំពិនក្នុងការអនុវត្តន៍គម្រោងនានានៅទីក្រុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ