ទីក្រុងហូជីមិញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophone

(VOVWORLD) - នាយប់ថ្ងៃទី ១៧ មិនា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក Le Van Khoa បានទទួលជួបសន្ទនាជាមួយនាយកអង្គការ អន្តរជាតិ Francophone (OIF) លោក Adama Ouane ដែលកំពុងមានដំណើរទស្សន កិច្ចការងារនៅវៀតណាមនិងអញ្ជើញចូលរួមសកម្មភាពនៃទិវា Francophone នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។
ទីក្រុងហូជីមិញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophone  - ảnh 1 ទីក្រុងហូជីមិញមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង្គការ Francophone 

(VOVworld) – នាយប់ថ្ងៃទី ១៧ មិនា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ លោក Le Van Khoa បានទទួលជួបសន្ទនាជាមួយនាយកអង្គការ អន្តរជាតិ Francophone (OIF) លោក Adama Ouane ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាមនិងអញ្ជើញចូលរួមសកម្មភាពនៃទិវា Francophone នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ ថ្លែងមតិនៅទីនេះ លោក Le Van Khoa បានស្នើឲ្យ OIF បន្តជួយឧបត្ថម្ភលើវិស័យបណ្តុះបណ្ដាល បំប៉ន់លើកកំពស់សមត្ថភាពការថ្វីដៃជំនាញសំរាប់ជួរគ្រូបង្រៀនភាសាអង់គ្លេសនៅបណ្ដាសាលានៅទីក្រុងហូជីមិញ។ រីឯខ្លួនវិញ លោក Adama Ouane បានអះអាងថា៖ វៀតណាមនិយាយរួមនិងទីក្រុងហូជីមិញនិយាយដោយឡែកដើរតួនាទីសំខាន់ក្នុងទំនាក់ទំនងរវាង OIF ជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍសហគម្មន៍  Francophone របស់ OIF ក្នុងតំបន់។ ដូច្នេះដំណើរទស្សនកិច្ចការងាលើកនេះគឺសំដៅស្វែងយល់តម្រូវការរបស់វៀតណាមនិងទីក្រុងហូជីមិញក្នុងការជំរុញអភិវឌ្ឍន៍សហគមន៍ភាសាបារាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ