ទីក្រុងហូជីមិញមានបំណងចង់អោយដៃគូបរទេសចូលរួមក្នុងបញ្ហាសំខាន់ៗជាច្រើន

(VOVWORLD) - នាថ្ងៃទី ១៥ ខែមករា គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ បានរៀបចំពិធីជួបជុំបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅទីក្រុង ហូជីមិញក្នុងឱកាសដើមឆ្នាំ ២០២០ និងទទួលអំណរបុណ្យតេតប្រពៃណីឆ្នាំ ជូតទោស័ក ២០២០។
ទីក្រុងហូជីមិញមានបំណងចង់អោយដៃគូបរទេសចូលរួមក្នុងបញ្ហាសំខាន់ៗជាច្រើន - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong ថតរូបទុកអនុស្សាវរីយ៍ជាមួយតំណាងបរទេសនានាក្នុងពិធី (រូបថត៖ plo.vn)

ថ្លែងនៅក្នុងពីធីជួបជុំនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានឲ្យដឹងថា៖ នាឆ្នាំ ២០១៩ ទីក្រុងហូជីមិញឈរនៅលំដាប់ទី ២ នៅទូទាំងប្រទេស ក្នុងការទាក់ទាញវិនិយោគបរទេស ដោយមានដើមទុនចុះបញ្ជីជិត ៨,៣ ពាន់លានដុល្លារអាមេរិក ស្រូបយក ២១,៨  % នៃទុនវិនិយោគសរុបរបស់ វៀតណាម។

ក្នុងឆ្នាំ ២០២០ ទីក្រុងហូជីមិញនឹងកសាងយុទ្ធសាស្រ្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការសំខាន់ៗ ជាពិសេសគឺសម្រាប់បណ្តាមូលដ្ឋាននៃប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម។ តាមនោះ កិច្ចព្រមព្រៀងសហប្រតិបត្តិការមិត្តភាពរបស់ទីក្រុងហូជីមិញ មិនត្រឹមតែបញ្ឈប់នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្ តែថែមទាំងធ្វើឲ្យជាក់ស្តែងនូវខ្លឹមសារនិងកម្មវិធីជាក់លាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ