ទីក្រុងហូជីមិញមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដំបន់របស់អ៊ីតាលី

ទីក្រុងហូជីមិញមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដំបន់របស់អ៊ីតាលី - ảnh 1
លោក Pier Ferdinando Casini ប្រធានគណៈកម្មាធិការកិច្ចការបរទេសនិងអន្តោប្រវេសរដ្ឋសភាអ៊ីតាលី (biografieonline.it)

        Vovworld-នារសៀលថ្ងៃទី២៦មិនា ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
​ហូជីមិញលោក Le Hoang Quan បានទទួលជួបសន្ទនាជាមួយគណ់ប្រតិភូ​រដ្ឋ
សភា​អ៊ីតាលីដឹកនាំដោយលោក Pier Ferdinando Casini ប្រធានគណៈ​កម្មាធិការ
កិច្ចការបរទេសនិងអន្តោប្រវេសរដ្ឋសភាអ៊ីតាលីដែលកំពុងបំពេញ​ទស្សនកិច្ច
នៅវៀតណាម។ នៅពិធីទទួលជួបសន្ទនានេះ លោក Le Hoang Quan បានឲ្យដឹង
ថា វៀតណាមនិងអ៊ីតាលីបង្កើតទំនាក់ទំនងការទូតតាំងពីឆ្នាំ​១៩៧៣។ ទីក្រុង
ហូជីមិញបានមានទំនាក់ទំនងជិតស្និទ្ធជាមួយបណ្ដាដៃគូរបស់​អ៊ីតាលី។ លោក
Le Hoang Quan បានអះអាងថា សក្ដានុភាពអភិវឌ្ឍន៍រវាង​ទីក្រុងហូជីមិញនិង
អ៊ីតាលីគឺធំធេងណាស់ ហេតុនេះហើយទីក្រុងហូជីមិញមាន​បំណងបង្កើនជំរុញ
ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចវប្បធម៍សង្គមជាមួយ​អ៊ីតាលី។

        លោក Pier Ferdinando Casini បានឲ្យដឹងថា នឹងបន្តជមរុញទំនាក់ទំនង​ចង​
សម្ព័ន្ធរវាងដំបន់នានារបស់អ៊ីតាលីជាមួយទីក្រុងហូជីមិញនិងវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ