ទីក្រុងហូជីមិញមានសក្ដានុពលដើម្បីក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សុខាភិបាលនៃតំបន់អាស៊ាន
(VOVWORLD) - នាយប់ថ្ងៃទី ២១ មិថុនា នៅទីក្រុងបាងកក ស្ថានទូតវៀតណាមប្រចាំនៅថៃបានសម្របសម្រួលជាមួយនាយកដ្ឋានទេសចរណ៍ទីក្រុងហូជីមិញ រៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញ។
ធុរកិច្ចវៀតណាម និងថៃចូលរួមកម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញ ក្នុងទីក្រុងបាងកក នាថ្ងៃទី ២១ មិថុនា។ រូបថត៖ Tuan Anh/nhandan |
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដើម្បីឧទ្ទេសនាមរូបភាពនៃគោលដៅទេសចរណ៍ ធ្វើបច្ចុប្បន្នភាពផលិតផល និងសេវាកម្មទេសចរណ៍ថ្មីរបស់វៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក ក្នុងនោះចំណុចលេចធ្លោគឺការផ្សព្វផ្សាយទេសចរណ៍សុខាភិបាល។
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅថៃ អំពីសក្ដានុពលរបស់វៀតណាមក្នុងការអភិវឌ្ឍទេសចរណ៍សុខាភិបាលលោក Ruben Toral នាយកផ្នែកសុខាភិបាល និងសុខុមាលភាព នៃសម្ព័ន្ធក្រុមហ៊ុន Global QUO មានប្រសាសន៍ថា៖ “វៀតណាមមានលក្ខខណ្ឌមូលដ្ឋានជាច្រើនក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សុខាភិបាល ប៉ុន្តែនៅមានការងារជាច្រើនដែលត្រូវធ្វើ។ វៀតណាមមានទីតាំងស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូច្នេះត្រូវប្រកួតប្រជែងយ៉ាងប្តូរប្តេជជាមួយប្រទេសជាច្រើនទៀតក្នុងតំបន់ ដូចជាថៃ សិង្ហបុរី ឥណ្ឌា និងម៉ាឡេស៊ី។ ដើម្បីប្រកួតប្រជែងជាមួយប្រទេសទាំងនេះ វៀតណាមនឹងត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអភិវឌ្ឍប្រព័ន្ធសុខាភិបាលក៏ដូចជាពាណិជ្ជសញ្ញាសុខាភិបាល។ វៀតណាមត្រូវស្វែងរកមាគ៌ាដាច់ដោយឡែកមួយដើម្បីអភិវឌ្ឍន៍នាពេលអនាគត”៕