ទីក្រុងហូជីមិញរៀបចំពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិថ្ងៃទី២ខែកញ្ញា

(VOVWORLD) - នាយប់ថ្ងៃទី១ ខែកញ្ញា ក្នុងឱកាសរំលឹកខួបរយៈពេល៧៣ឆ្នាំនៃទិវាបុណ្យ ជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨) គណៈ កម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញ បានរៀបចំពិធីជប់លៀង អបអរសាទរទិវាបុណ្យជាតិ។ 
ទីក្រុងហូជីមិញរៀបចំពិធីជប់លៀងអបអរសាទរទិវាបុណ្យជាតិថ្ងៃទី២ខែកញ្ញា - ảnh 1ទិដ្ឋភាពនៃពិធីជប់លៀង (រូបថត៖ TTXVN) 


អញ្ជើញចូលរួមពិធីជប់លៀងមានវត្តមានរបស់ លោក Nguyen Thien Nhan លេខាគណៈកម្មា ធិការបក្សទីក្រុងហូជីមិញរួមជា មួយអគ្គកុងស៊ុល តំណាងស្ថាប័នកុងស៊ុល ស្ថាប័នសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អង្គការអន្តរជាតិ សមាគមន៍សហគ្រាសបរទេសនិងអង្គការក្រៅរដ្ឋាភិបាលនានា នៅទីក្រុង ហូជីមិញផងដែរ។

        ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានរួម វិភាគទានយ៉ាងជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៃទីក្រុងនាពេលកន្លងទៅ។ លោក រូបនេះមានគោលបំណងថា បណ្ដាស្ថាប័នកុងស៊ុល អង្គការ សហគ្រាសអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុងហូជីមិញបន្តរួមដំណើរ ជួយឧបត្ថម្ភ និង សហការយ៉ាងជិតស្និទជាមួយទីក្រុងក្នុងការកសាងនិងអភិវឌ្ឍទីក្រុងហូជីមិញឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ