ទីក្រុងហូជីមិញរៀបចំពិធីជប់លៀងអបអរសាទរបុណ្យជាតិ

(VOVWORLD) -  នាយប់ថ្ងៃទី ២៩ ខែសីហា ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥- ២ កញ្ញាឆ្នាំ ២០១៩) គណៈកម្មាធិការបក្ស, ក្រុមប្រឹក្សាប្រជាជន, គណៈកម្មាធិការប្រជាជននិងគណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានរៀបចំពិធីជប់លៀងដើម្បីអបអរសាទរទិវាបុណ្យជាតិផង ដែរ។

ទីក្រុងហូជីមិញរៀបចំពិធីជប់លៀងអបអរសាទរបុណ្យជាតិ - ảnh 1ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong ថ្លែងក្នុងពិធី 

ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា រយៈពេល ៧៤ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់លោកប្រធានហូជីមិញនិងបក្សកុម្មុយនីស្តវៀតណាម ប្រជាជនវៀតណាមបានធ្វើបដិ វត្តខែសីហាដ៏មហិមារ ដើម្បីដណ្តើមឯករាជ្យជាតិឡើងវិញ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ឥឡូវនេះជា សាធារណរដ្ឋសង្គមនិយមវៀតណាម បើកចេញយុគសម័យថ្មីសម្រាប់ប្រជាជាតិវៀតណាម ដែលជាយុគសម័យនៃឯករាជ្យភាពភាពម្ចាស់ការ សេរីភាពនិងវឌ្ឍនភាពសង្គម។

ក្នុងឱកាសនេះលោក Nguyen Thanh Phong បានថ្លែងអំណរគុណចំពោះមិត្តភក្តិអន្តរជាតិ ដែលបានចែករំលែកនិងចូលរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍទីក្រុងក្នុងរយៈពេលកន្លងមក។ លោកបានសម្តែងនូវគោលបំណងថា អង្គទូតនានា រួមទាំង អង្គភាពអាជីវកម្មអន្តរជាតិនិងអង្គការក្រៅរដ្ឋាភិបាលនៅទីក្រុងហូជីមិញ បន្តរួមដំណើរគាំទ្រនិងសហការជាមួយទីក្រុង ក្នុងការអនុវត្តប្រកបដោយជោគជ័យរាល់គោល ដៅដែលបានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ