ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលជាមួយអណិកជនវៀតណាមនាដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក
|
ទីក្រុងហូជីមិញរៀបចំពិធីជួបសំណេះសំណាលជាមួយអណិកជនវៀតណាមនា ដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក |
(VOVworld)-នាថ្ងៃទី៨កុម្ភៈ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញនិង
សមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសនៃទីក្រុងបានរៀបចំពិធី
ជួបសំណេះសំណាលនាដើមនិទាឃៈរដូវជាមួយអាណិកជនវៀតណាមនិងសាច់
ញ្ញតិជាង២០០នាក់។ លោកស្រី Nguyen Thi Minh Phuong អនុប្រធាននិងជាអគ្គ
លេខាធិការសមាគមទំនាក់ទំនងជាមួយជនវៀតណាមនៅឯបរទេសទីក្រុងហូជី
មិញ បានឲ្យដឹងថា៖
“ស្តីពីបញ្ហាច្បាប់និងគោលនយោបាយវិញ គឺយើងខ្ញុំមានផ្នែកទទួលបន្ទុកការ
ពិគ្រោះយោបល់ចំពោះច្បាប់ពាក់ព័ន្ធនឹងអាណិកជន។ ប្រសិនបើអាណិកជនមាន
បំណងវិលត្រឡប់មកមាតុប្រទេសរស់នៅនិងធ្វើអាជីវកម្ម យើងខ្ញុំនឹងមានសកម្ម
ភាពជួយឧបត្ថម្ភពួកគេផងដែរ”។
បច្ចុប្បន្ន សហគមន៍ជនវៀតណាមនៅឯបរទេសមានចំនួន៤,៥លាននាក់
ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅប្រទេសនិងតំបន់ដែនដី១០៣
លើទូទាំង ពិភពលោក។កិច្ចការអាណិកជនក្នុងឆ្នាំ២០១៧នេះនឹងទទួលបាន
ភាពងាយស្រួល ខណៈដែលវៀតណាមចាប់ផ្តើមអនុវត្តការផ្តល់ទិដ្ឋាការអេឡិច
ត្រូនិកជួយឲ្យការ បំពេញបែបបទយ៉ាងងាយស្រួលជាង៕