ទីក្រុងហូជីមិញរៀបចំពិធីថ្វាយនំអន្សម ជូនបុព្វបុរសជាតិ ស្ដេច Hung
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ២០២២ នាព្រឹកថ្ងៃទី ២៨ ខែមករា ទីក្រុងហូជីមិញ បានប្រារព្ធពិធីថ្វាយនំអន្សម ដល់បុព្វបុរសជាតិស្តេច Hung នៅប្រាសាទ Thuong ទីសក្ការៈបូជា ស្តេច Hung នៅក្នុង ឧទ្យានប្រវត្តិសាស្ត្រវប្បធម៌ជាតិ (ទីក្រុង Thu Duc) ។
ប្រភព៖ sggp.org |
នំអន្សម ១៨គូ ថ្វាយជូនបុព្វបុរសជាតិស្តេច Hung គឺជានំអន្សមដែលមានរសជាតិឈ្ងុយឆ្ងាញ់បំផុត និងស្រស់ស្អាតបំផុត ដែលជ្រើសរើសដោយសិប្បករផ្ទាល់ ពីការរៀបចំគ្រឿងផ្សំ ការវេចនំ ចម្អិននំជាមួយផ្លែឈើប្រចាំតំបន់ភាគខាងត្បូងផងដែរ។ ពិធីថ្វាយនំអន្សមជូនបុព្វបុរសជាតិ ស្ដេច Hung គឺជាសម្រស់វប្បធម៌ប្រពៃណីប្រចាំឆ្នាំរបស់ទីក្រុងហូជីមិញ ដែលបានរៀបចំឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដោយបង្ហាញពីសីលធម៌ “ផឹកទឹកនឹកដល់ប្រភពដើម” ហើយបានបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្តេច Hung ជាបុព្វបុរសដែលបានកសាងនិងការពារប្រទេស។ តាមនោះ បង្ហាញយ៉ាងជ្រាលជ្រៅអំពីស្មារតីសហគមន៍ និងតម្លៃវប្បធម៌របស់ប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះ រួមចំណែកក្នុងការអប់រំទំនៀមទម្លាប់ស្នេហាជាតិ បំផុសស្មារតីឯកភាពជាតិដ៏អស្ចារ្យសម្រាប់ជំនាន់វ័យក្មេង និងប្រជាជនទីក្រុងហូជីមិញ៕