ទីក្រុងហូជីមិញរៀបចំពិធីបុណ្យថ្វាយនំអន្សមមូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធស្តេច Hung

(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ២០២០ នាថ្ងៃទី ២១ ខែមករា (ថ្ងៃទី ២៧ ខែទី១២ ឆ្នាំកុ ឯកស័ក តាមច័ន្ទគតិ) ទីក្រុងហូជីមិញបានប្រារព្វពិធី បុណ្យថ្វាយនំអន្សមមូល ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធស្តេច Hung  នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេច Hung។
ទីក្រុងហូជីមិញរៀបចំពិធីបុណ្យថ្វាយនំអន្សមមូលឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធស្តេច Hung - ảnh 1

លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអុជធូបថ្វាយដល់វិញ្ញាណក្ខ័ន្ធស្តេច Hung (រូបថតៈ TTXVN)

ពិធីបុណ្យនេះបានប្រារព្ធធ្វើឡើង តាមលក្ខណៈប្រពៃណីពោរពេញទៅដោយអត្តសញ្ញាណជាតិនិងតាមលក្ខណៈប្រពៃណីប្រចាំតំបន់ណាមបូផងដែរ។ នំអន្សមមូលចំនួន ១៨ គូ ដែលត្រូវបានថ្វាយឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធស្តេច Hung ដែលជានំជាប់ចំណាត់លំដាប់ទីមួយ នៅឯការប្រលងវេច និងស្ងោនំអន្សមមូល អំណរនិទាឃរដូវ ឆ្នាំ ជូត ទោស័ក ២០២០។

សូមគូសបញ្ជាក់ថា ពិធីថ្វាយនំអន្សមមូល ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធស្តេច Hung ជាលក្ខណៈវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាត ប្រចាំឆ្នាំរបស់ទីក្រុងហូជីមិញ ហើយត្រូវបានប្រារព្ធធ្វើឡើងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបង្ហាញពីសីលធម៌ផឹកទឹកនឹកដល់ប្រភពដើម និងសម្តែងនូវគុណូបការៈយ៉ាងជ្រាលជ្រៅចំពោះបណ្តាស្ដេច Hung  ជាស្តេចបុព្វបុរស ដែលបានចូលរួមចំណែកកសាងនិងការពារមាតុប្រទេសជាតិ។ ម្យ៉ាងវិញទៀត  ពិធីថ្វាយនំអន្សមមូលនេះ ក៏បានស្តែងចេញនូវស្មារតីសហគមន៍ តម្លៃវប្បធម៌របស់ប្រជាជនវៀតណាម ក៏ដូចជា រួមចំណែកអប់រំប្រពៃណីស្នេហាជាតិ បំផុសស្មារតីមហាសាមគ្គីភាពដ៏ធំធេងសម្រាប់យុវជនជំនាន់ក្រោយនិងប្រជាជនទីក្រុងហូជីមិញគ្រប់រូបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ