ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២២៨ទិវាយុទ្ធជ័យ Ngoc Hoi – Dong Da
|
ទីក្រុងហូជីមិញរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២២៨ទិវាយុទ្ធជ័យ Ngoc Hoi – Dong Da |
(VOV)_នាយប់ថ្ងៃទី១កុម្ភះ នៅទីក្រុងហូជីមិញ បានប្រព្រឹត្តទៅកម្មវិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី២២៨ទិវាយុទ្ធជ័យ Ngoc Hoi – Dong Da ប្រវត្តិសាស្ត្រ (១៧៨៩-២០
១៧) ដោយប្រធានបទ៖”ជ័យជំនះនិទាឃរដូវ”។ ថ្លែងមតិនៅទីនេះ លោក Nguyen
Hoang Nang ប្រធានរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ បានអះអាងថា ៖
យុទ្ធជ័យ Ngoc Hoi – Dong Da ជាយុទ្ធជ័យដ៏ត្រចះត្រចង់ ក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រ
ឆាំងសត្រូវឈ្លានពាន របស់ប្រជាជាតិវៀតណាម។ លោកក៏បានអំពាវនាវអោយជន
រួមជាតិ កម្មាភិបាល យុទ្ធជនត្រូវពង្រីកស្មារតីមហាសាមគ្គីភាព កសាងនិងការពារមាតុប្រទេស ប្រជាជនទីក្រុងហូជីមិញសាមគ្គីភាពជាធ្លុងមួយ ខំប្រឹងប្រែងសម្រេច
រាល់គោលដៅអំពីសេដ្ឋកិច្ច សង្គមកិច្ច អប់រំ ប្តេជ្ញាចិត្តកសាងទីក្រុងមានជីវភាពរស់
នៅល្អ អរិយធម៌ ទំនើប៕