ទីក្រុងហូជីមិញរៀបចំពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្ស

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ -  ៣ ខែកុម្ភៈ ២០២០) នាថ្ងៃទី ១ ខែកុម្ភៈ គណៈកម្មាធិការរៀបចំពិធីបុណ្យសំខាន់ៗរបស់ទីក្រុងហូជីមិញ បានបើកការតាំងពិព័រណ៍រូបថតក្រោមប្រធានបទ “បក្សកុម្មុយនិស្តវៀត ណាម - ជំនឿទំនុកចិត្តបំភ្លឺជារៀងរហូត” នៅវិថីដើរថ្មើជើង Nguyen Hue និងផ្លូវ Dong Khoi នៃខ័ណ្ឌទី ១។ 
ទីក្រុងហូជីមិញរៀបចំពិព័រណ៍រូបថតដើម្បីអបអរសាទរខួបលើកទី ៩០ នៃទិវាបង្កើតបក្ស - ảnh 1ទិដ្ឋភាពនៅវិថីដើរថ្មើជើង Nguyen Hue 

ពិព័រណ៍នេះ បានតាំងបង្ហាញរូបថតចំនួន ៣០០ ទាំងរូបថតពណ៌និងសខ្មៅ ដែលស្តែងចេញនូវសមិទ្ធិផលដ៏ធំធេងនិងអត្ថន័យសំខាន់ៗនៃបដិវត្តន៍វៀតណាមក្នុងបុព្វហេតុរំដោះប្រទេសជាតិ កសាងនិងការពារមាតុភូមិ ក្នុងរយៈពេល ៩០ ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់បក្ស។ សំណង់ជាច្រើននិងសមិទ្ធិផលលេចធ្លោរបស់ប្រទេសទាំងមូល ក្នុងដំណើរការនៃការច្នៃប្រឌិត ការអភិវឌ្ឍនិងការធ្វើសមាហរណកម្ម មានគុណតម្លៃដូចជា៖ ផ្លូវហូជីមិញ, ខ្សែ ៥០០KV តភ្ជាប់ខាងជើង-ខាងត្បូង, រោងចក្រវារីអគ្គិសនី Hoa Binh និងស្ពាន Nhat Tan ជាដើម  ដែលត្រូវបានកត់ត្រាយ៉ាងច្បាស់តាមរយៈកែវ ថតរបស់អ្នកថតរូប ដើម្បីឧទ្ទេសនាមដល់សាធារណជន។ ការតាំងពិព័រណ៍នេះ ក៏បានឆ្លុះបញ្ចាំងពីសមិទ្ធិផលលេចធ្លោ អំពីវិស័យសេដ្ឋកិច្ច វប្បធម៌សង្គមនៃទីក្រុងហូជីមិញ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុ ផ្លាស់ប្តូរថ្មីរបស់ប្រទេសជាតិ។  

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ