ទីក្រុងហូជីមិញរួមជាមួយសហគ្រាសជប៉ុនអភិវឌ្ឍន៍នគរ

(VOVWORLD) - ក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា កម្មវិធីសហប្រតិបតិ្តការរវាងទីក្រុងនិង ជប៉ុនក្នុងវិស័យអភិវឌ្ឍន៍នគរ ដោះស្រាយការលំបាកសាកល្បងនៃដំណើរការ អភិវឌ្ឍន៍នគរទំនើបនោះ នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីដ៏ ល្អប្រសើររវាងវៀតណាមនិងជប៉ុន។
ទីក្រុងហូជីមិញរួមជាមួយសហគ្រាសជប៉ុនអភិវឌ្ឍន៍នគរ - ảnh 1 ទិដ្ឋភាពក្នុងជំនួបនេះ (រូបថត៖ TTXVN)


នាយប់ថ្ងៃទី២ មិនា លោក Nguyen Thanh Phong ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបលោក Keiji Kimura ប្រធានសមាគមន៍បណ្ដាសហគ្រាសជប៉ុនអភិវឌ្ឍន៍អេកូឡូស៊ីនគរនៅឯបរទេស (J-CODE) ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ។ ក្នុងជំនួបនេះ លោក Nguyen Thanh Phong បានសង្កត់ធ្ងន់ថា កម្មវិធីសហប្រតិបតិ្តការរវាងទីក្រុងនិងជប៉ុនក្នុងវិស័យអភិវឌ្ឍន៍នគរ ដោះស្រាយការលំបាកសាកល្បងនៃដំណើរការអភិវឌ្ឍន៍នគរទំនើបនោះ នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើររវាងវៀតណាមនិងជប៉ុន។

រីឯខ្លួនវិញ ប្រធាន J-CODE លោក Keiji Kimura មានគោលបំណងចង់សហប្រតិបតិ្តការជាមួយទីក្រុងហូជីមិញ ក្នុងការចែករំលែកបទពិសោធន៍ ដំណោះស្រាយ បច្ចេកវិទ្យាជឿនលឿន ដើម្បីកសាងទីក្រុងហូជីមិញឲ្យក្លាយទៅជានគរទំនើបដែលអភិវឌ្ឍន៍ដោយចីរភាពនិងស្និទ្ធស្នាលជាមួយបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ