ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី

ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី - ảnh 1
ទីក្រុងហូជីមិញរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រុស្ស៊ី (VOV)

(VOVworld)-នាយប់ថ្ងៃទី៣០មករា អគ្គកុងស៊ុលនៃស្ថានទូតរុស្ស៊ីប្រចំានៅទីក្រុង
ហូជីមិញ បានរៀបចំពិធីរំលឹកខួបលើកទី៦៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-រុស្ស៊ី។ នៅ ក្នុងពិធី អគ្គកុងស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញលោក Aleksei
Vladimirovich Povov បាន ឲ្យដឹងថា នាបច្ចុប្បន្ន ការផ្សាភ្ជាប់លើវិស័យវប្បធម៌រវាង
ប្រទេសទាំងពីរកំពុងបានពង្រីកជា បន្តបន្ទាប់ ចំនួនភ្ញៀវទេសចរណ៍បានផ្លាស់ប្តូរគ្នា
ទៅវិញទៅមកជាប្រចាំ។ ក្នុងពេលជាមួយគ្នា នោះ ទីក្រុងហូជីមិញ និងបណ្តាខេត្ត
ភាគខាងត្បូងវៀតណាម បានមានការរួមចំណែកដ៏ ធំធេងចូលក្នុងការអភិវឌ្ឍន៍គ្រប់
ជ្រុងជ្រោយនៃទំនាក់ទំនងរវាងវៀតណាមជាមួយរុស្ស៊ី។

        លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបាន
ឲ្យ ដឹងថា៖ ទីក្រុងត្រៀមខ្លួនជាស្រេច​បង្កលក្ខណៈងាយស្រួល និងជួយឧបត្ថម្ភបណ្តា
អង្គ​ភាពអាជីវកម្ម វិនិយោគិនរុស្ស៊ីយកចិត្តទុកដាក់ស្វែងយល់ និងមានបំណងវិនិយោគ
ដ៏យូរ​អង្វែងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ