ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍ទិវាឈ្នះលើពួកហ្វាស៊ីស

ទីក្រុងហូជីមិញរំលឹកខួបអនុស្សាវរីយ៍ទិវាឈ្នះលើពួកហ្វាស៊ីស - ảnh 1
កងទ័ពក្រហមការពារក្រុងម៉ូស្គូនាឆ្នាំ១៩៤១ (រូបថត៖RIA Novosti)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាឈ្នះលើពួក
ហ្វាស៊ីស (ថ្ងៃទី៩ ឧសភា) នាព្រឹកថ្ងៃទី៨ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងបានរៀបចំការជួបមុខជាមួយសមាជិក
សមាគមមិត្តភាពវៀតណាម-រុស្ស៊ីនិងតំណាងនៃបណ្ដាស្រទាប់ប្រជាជនយ៉ាងច្រើន
កុះករ។ចូលរួមព្រឹត្តិការណ៍នេះនៅមានលោក Alexey Vladimirovich Popov អគ្គកុង
ស៊ុលរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញទៀតផង។ពិធី នេះបានឧទ្ទេសនាមអំពីរាល់
សមិទ្ធិដ៏ធំធេងដែលប្រទេសរុស្ស៊ីទទួលបាននា បច្ចុប្បន្ននិងបរិយាកាសត្រៀមរៀប
ចំឲ្យព្យុហយាត្រីធំបំផុតក្នុងប្រវត្តិសាស្ត្រក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាជ័យ
ជំនះនេះ។បណ្ដាតំណាងក៏បានគោរព វិញ្ញាណក្ខ័ន្ទរាល់វីរជន ដែលបានពលីជីវិត
ដើម្បីឯករាជ្យសេរីភាពរបស់ប្រជាជាតិ និងសន្តិភាពពិភពលោកផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ