ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”

(VOVWORLD) - កម្មវិធី “ដើម្បី Truong Sa បៃតង” ដំណាក់កាល ២០២៣ - ២០២៥ នឹងកៀរគរគ្រប់ប្រភពធនធាន ដើម្បីកែលម្អដីធ្លី ដាំបន្លែបៃតង ដើមឈើបៃតង ជាពិសេសគឺដើមឈើទប់ទល់រលក និងបង្កើនដង់ស៊ីតេគម្របដើមឈើនៅលើកោះ។
ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង” - ảnh 1ទីក្រុងហូជីមិញរៃអង្គាសថវិកាប្រមាណ ៣,២ លានដុល្លារអាមេរិក អនុវត្តន៍កម្មវិធី “ដើម្បី Truong Sa បៃតង”

នារសៀលថ្ងៃទី ១៧ មេសា នៅទីក្រុងហូជីមិញ គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងបានរៀបចំសន្និសីទផ្សព្វផ្សាយអំពីព្រំដែន និងកោះសមុទ្រ ឆ្នាំ ២០២៣ និងបំផុសកម្មវិធី “ដើម្បី Truong Sa បៃតង”។

អញ្ជើញថ្លែងនៅទីនេះ លោកស្រី Tran Kim Yen ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ កម្មវិធី “ដើម្បី Truong Sa បៃតង” ដំណាក់កាល ២០២៣ - ២០២៥ នឹងកៀរគរគ្រប់ប្រភពធនធាន ដើម្បីកែលម្អដីធ្លី ដាំបន្លែបៃតង ដើមឈើបៃតង ជាពិសេសគឺដើមឈើទប់ទល់រលក និងបង្កើនដង់ស៊ីតេគម្របដើមឈើនៅលើកោះ។

ក្នុងសន្និសីទនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងហូជីមិញបានអំពាវនាវដល់អង្គភាព សហគ្រាស អង្គការសាសនា កម្មាភិបាល យុទ្ធជន ប្រជាជនទីក្រុងហូជីមិញគ្រប់ស្រទាប់វណ្ណៈ និងប្រជាអាណិកជនជួយជ្រោមជ្រែងកម្មវិធី “ដើម្បី Truong Sa បៃតង”យ៉ាងសកម្មតាមរយៈការគាំទ្រថវិកា និងរួមចំណែកដល់មូលនិធិ "ដើម្បីកោះសមុទ្រមាតុភូមិ - ដើម្បីខ្សែជួរមុខមាតុភូមិ" ។ យុទ្ធនាការនេះត្រូវបានអនុវត្តន៍ចាប់ពីពេលនេះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ដោយខិតខំប្រឹងប្រែងប្រមូលថវិកាចំនួន ៧៦ ពាន់លានដុង (ប្រហែល ៣,២ លានដុល្លារអាមេរិក) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ