ទីក្រុងហូជីមិញរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi

(VOVWORLD) - អញ្ជើញចូលរួមក្នុងពិធី  មានអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ Naly Sisoulith។

ទីក្រុងហូជីមិញរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi - ảnh 1គណៈប្រតិភូចូលរួមក្នុងពិធី (រូបថត៖ hcmcpv.org.vn)

នារសៀលថ្ងៃទី១២ ខែកញ្ញា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុងហូជីមិញ និងគណៈកម្មាធិការចលនាជួយសង្គ្រោះទីក្រុងហូជីមិញ បានប្រារព្ធពិធីរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី។ អញ្ជើញចូលរួមក្នុងពិធី  មានអគ្គលេខាបក្ស ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក Thongloun Sisoulith និងលោកជំទាវ Naly Sisoulith។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Phuoc Loc លេខារងនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀត  ណាមនៅទីក្រុងហូជីមិញ បានថ្លែងអំណរគុណចំពោះការចូលរួមរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ Thongloun Sisoulith និងលោកជំទាវ Naly Sisoulith និង គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅក្នុងព្រឹត្តិការណ៍នេះ។

ទីក្រុងហូជីមិញរៃអង្គាសប្រាក់ជួយប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុង Yagi - ảnh 2ប្រតិភូចូលរួមវិភាគទានជួយដល់ប្រជាជនដែលរងការខូចខាតដោយសារព្យុះទីហ្វុងយ៉ាហ្គី (រូបថត៖ hcmcpv.org.vn)

ថ្នាក់ដឹកនាំទីក្រុង ហូជីមិញក៏បានគោរពទទួលស្គាល់ និងថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរស ដែលបានរួមវិភាគទាន និងជួយប្រជាជនជំនះការលំបាក ស្តារផលិតកម្មឡើងវិញ និងស្ថិរភាពជីវភាពរស់នៅនាពេលខាងមុខ។ គណៈ កម្មាធិការរណសិរ្សមាតុភូមិវៀតណាម អំពាវនាវដល់ប្រជាជន ទីភ្នាក់ងារ អង្គការ សហគមន៍អាជីវកម្ម និងប្រជាជនគ្រប់មជ្ឈដ្ឋានក្នុងទីក្រុង ដើម្បីចែករំលែក និងជួយខាងស្មារតី សម្ភារៈ និងឆ្ពោះទៅជនរួមជាតិភាគខាងជើងជាមួយនឹងជំនួយឧបត្ថម្ភយ៉ាងលឿនបំផុត ទាន់ពេលវេលាបំផុតនិងប្រកបដោយប្រសិទ្ធិភាពបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ