ទីក្រុងហូជីមិញលើកសរសើរនិស្សិតឡាវ និងកម្ពុជាឆ្នើមចំនួន ១២៣នាក់​

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែធ្នូនេះ សម្ព័ន្ធយុវជនទីក្រុងហូជីមិញ បានរៀបចំកម្មវិធីលើកសរសើរ “និស្សិត សិក្ខាកាមឡាវនិងកម្ពុជាឆ្នើម” ឆ្នាំ២០២៣។ និស្សិតឡាវ និងកម្ពុជាឆ្នើមជាង ១២៣នាក់ ដែលកំពុងសិក្សានៅសកលវិទ្យាល័យ និងមហាវិទ្យាល័យនានាក្នុងទីក្រុងហូជីមិញត្រូវបានកោតសរសើរ។

នេះជាសកម្មភាពមួយក្នុងចំនោមសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៧០ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) និងខួបលើកទី ៤៨ ទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៣)។

ទីក្រុងហូជីមិញលើកសរសើរនិស្សិតឡាវ និងកម្ពុជាឆ្នើមចំនួន ១២៣នាក់​ - ảnh 1និស្សិតឡាវ និងកម្ពុជាឆ្នើមឆ្នាំ២០២៣ ត្រូវបានលើកសរសើរនៅព្រឹកថ្ងៃទី៣ ខែធ្នូ។ រូបថត៖ tuoitrethudo.com.vn

កិត្តិនាមជា “និស្សិត សិក្ខាកាមឡាវនិងកម្ពុជាឆ្នើមនៅទីក្រុងហូជីមិញ” ត្រូវបានប្រគល់ជូនដោយសម្ព័ន្ធយុវជនទីក្រុង ដើម្បីលើកទឹកចិត្ត សរសើរ និងផ្តល់រង្វាន់ដល់គំរូនិស្សិត សិក្ខាកាមឡាវនិងកម្ពុជា ដែលមានស្នាដៃឆ្នើមក្នុងវិស័យអប់រំ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពផ្លាស់ប្តូរមិត្តភាព នៅពេលកំពុងសិក្សាសូត្រនៅទីក្រុងហូជីមិញ។ តាមនោះ ពង្រីកគំរូនិស្សិត សិក្ខាកាមឡាវ និងកម្ពុជា រីកសាយភាយដល់និស្សិតនៃប្រទេសទាំងពីរដែលកំពុងសិក្សានៅទីក្រុងហូជីមិញ និងនិស្សិតទាំងអស់នៅក្នុងទីក្រុងហូជីមិញនិយាយរួមផងដែរ។ សកម្មភាពនេះបានរួមចំណែក ពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើររវាងប្រជាជននិងយុវជននៃប្រទេសទាំងបី វៀតណាម-ឡាវ -កម្ពុជា ដែលកាន់តែមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

នៅឆ្នាំ២០២៣ មានបុគ្គលចំនួន ១២៣នាក់ត្រូវបានលើកសរសើរ ក្នុងនោះមាននិស្សិតឡាវចំនួន ១០៧នាក់ និងនិស្សិតកម្ពុជាចំនួន ១៦នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ