ទីក្រុងហូជីមិញ(វៀតណាម)និងទីក្រុង Yangon (មីយ៉ាន់ម៉ា) ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ Le Thanh Hai និងប្រធានគណៈកម្មធីការ
ប្រជាជន ទីក្រុងហូជីមិញ Le Hoang Quan នាថ្ងៃទី ២៦ ឧសភា បានទទួលជួបសន្ទនា
ជាមួយ គណៈប្រតិភូជាន់ខ្ពស់តំបន់ Yangon (មីយ៉ាន់ម៉ា) ដឹកនាំដោយ ទេសាភិបាល
U Myint Swe ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅទីក្រុងហូជីមិញ (វៀតណាម)។ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ Le Hoang Quan បានចាត់ទុកថា៖ រវាងទីក្រុងហូជីមិញូនិងទីក្រុង Yangon មានសក្តានុភាពដ៏ធំធេង ដើម្បីបើក ទូលាយ
កិច្ចសហប្រតិបត្តិការ លើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ
សុខាភិបាល ។ល។ យល់ព្រមជាមួយយោបល់របស់ថ្នាក់ដឹកនាំទីក្រុងហូជីមិញ
ទេសាភិបាល U Myint Swe បានអះអាងថា៖ គោលដៅនៃដំណើរ ទស្សនកិច្ចលើកនេះ
គឺ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យ ពាណិជ្ជកម្ម វិនិយោគ រវាងទីក្រុង Yangon និងទីក្រុងហូជីមិញ។ លោក U Myint Swe បានជូន ដំណឹងថា៖គណៈប្រតិភូអាជីវករ
មីយ៉ាន់ម៉ាលើកនេះ បានមានឱកាសស្វែងរក ដៃគូរវិនិយោគ នៅទីក្រុងហូជីមិញ។
ទន្ទឹមនឹងនេះ លោក U Myint Swe ក៏បានអំពាវនាវបណ្ដាអង្គភាពអាជីវកម្មទីក្រុង
ហូជីមិញ មកស្រាវជ្រាវ ស្វែងយល់អំពីទីផ្សារ ដើម្បីវិនិយោគចូលមក ទីក្រុង Yangon ក្នុងរយៈពេលខាងមុខ៕

ទីក្រុងហូជីមិញ(វៀតណាម)និងទីក្រុង Yangon (មីយ៉ាន់ម៉ា) ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម - ảnh 1
Image: Internet

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ