ទីក្រុងហូជីមិញវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងជាក់ស្ដែងរបស់ EU សម្រាប់ការអភិវឌ្ឍ

(VOVWORLD) - ទីក្រុងហូជីមិញជានិច្ចកាលគោរព និងវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាង ជាក់ស្ដែងរបស់បណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ក្នុងដំណើរការអភិវឌ្ឍន៍ របស់ទីក្រុង។ 

ទីក្រុងហូជីមិញវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងជាក់ស្ដែងរបស់ EU សម្រាប់ការអភិវឌ្ឍ - ảnh 1លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងលោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម។
(រូបថត៖ thanhuytphcm.vn)
លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញបានសង្កត់ធ្ងន់ដូច្នេះនៅក្នុងពិធីអបអរសាទរទិវាអឺរ៉ុបឆ្នាំ ២០២៤ ដែលរៀបចំ ដោយបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាមកាលពីយប់ថ្ងៃទី ១៦ ឧសភា។ ថ្នាក់ដឹកនាំទីក្រុងហូជីមិញសង្ឃឹមថា នាពេលខាងមុខ ដៃគូអឺរ៉ុបនឹងមានវត្តមាន កាន់តែច្រើនឡើងៗ ក្នុងវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដូចជា៖ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តន៍...។ ទីក្រុងក៏មានបំណងចង់ឱ្យរដ្ឋាភិបាល និងសហគ្រាសមកពីបណ្តា ប្រទេស EU ចូលរួម និងរួមចំណែកក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរ ជាតិ - មជ្ឈមណ្ឌលនវានុវត្តន៍ក្នុងទីក្រុង កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរ ភាព កាត់បន្ថយការបំភាយកាបូន ការផលិតថាមពលកកើតឡើងវិញ និងការអភិវឌ្ឍ សេដ្ឋកិច្ចវិលជុំ។ អាជ្ញាធរទីក្រុងសន្យាបន្តធានានូវបរិយាកាសនយោបាយសង្គមប្រកប ដោយស្ថិរភាព ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន ហើយ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសបរទេស រួមទាំងសហគ្រាសអឺរ៉ុប ដើម្បីប្រតិបត្តិការប្រកបដោយស្ថិរភាព យូរអង្វែង និងប្រសិទ្ធភាពនៅទីក្រុងផងដែរ។
ក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាព អឺរ៉ុបប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា ក្នុងរយៈពេលបីទស្សវត្សរ៍កន្លះកន្លងមក សហភាពអឺរ៉ុប និងវៀតណាមបានប្រកៀកស្មាគ្នា ហើយសម្រេចបានសមិទ្ធិផល ជាច្រើន។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវជំនឿជាក់លើការអភិវឌ្ឍនៃទំនាក់ ទំនងទ្វេភាគី EU-វៀតណាម រួមចំណែកសម្រេចគោលដៅរបស់វៀតណាមដោយក្លាយ ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥ សម្រេចបាននូវការបំភាយឧស្ម័នសុទ្ធកម្រិតសូន្យ ត្រឹមឆ្នាំ ២០៥០ ដោយផ្តោតលើនិរន្តរភាពនិងបរិយាប័ន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ