|
ទីក្រុងហូជីមិញវាយតំលៃស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំ (VOV) |
Vovworld-តាមការវាយតំលៃរបស់គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ
ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី២៤មេសា ស្ថានភាពសេដ្ឋកិច្ចសង្គម៤ខែដើមឆ្នាំមាន
បំរែបំរួលសកម្ម គោលដៅសេដ្ឋកិច្ចសង្គមសំខាន់ជាច្រើនបន្តមានកំណើនស្ថិរភាព។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងរយៈពេល៤ខែដើមឆ្នាំកើនឡើង៥,២%បើប្រៀប
នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ចំណូលទេសចរណ៍កើនឡើងជិត១៣%។ ទីក្រុង
ក៏បង្កើតការងារធ្វើថ្មីសំរាប់ពលករជិត៤១ពាន់នាក់។ លោក Le Hoang Quan ប្រធាន
គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានវាយតំលៃថា៖
“សេចក្តីសំរេចចិត្តដែលរដ្ឋសភាបានដាក់ចេញគោលដៅអតិផរណាក្រោម៧%។ នាបច្ចុប្បន្នសន្ទស្សន៍ប្រើប្រាស់ត្រឹមតែកើនឡើង០,១៤%បើប្រៀបនឹងរយៈពេលដូចគ្នា
នាឆ្នាំទៅមិញ មានលទ្ធភាពទីក្រុងទទួលបានគោលដៅរាំងស្កាត់អតិផរណា។ ទទួល
បានលទ្ធផលនេះដោយសារទីក្រុងបានព្យាយាមអនុវត្តក្រុមដំណោះស្រាយក្នុងរយៈ
ពេលកន្លងមក៕”