ទីក្រុងហូជីមិញសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ JICA ក្នុងគម្រោង ODA នានារបស់ជប៉ុន

(VOVWORLD) - ទីក្រុងហូជីមិញបានសន្យាថា នឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួត ជានិច្ចជាមួយ JICA ដើម្បីជួយឲ្យគម្រោងដែលប្រើប្រាស់ទុន ODA របស់ រដ្ឋាភិបាលជប៉ុននៅទីក្រុងត្រូវបានដាក់ឲ្យដំណើរការប្រកបដោយប្រសិទ្ធភាព។ 
ទីក្រុងហូជីមិញសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយ JICA ក្នុងគម្រោង ODA នានារបស់ជប៉ុន - ảnh 1រថភ្លើង Metro នៅទីក្រុងហូជីមិញ ត្រូវបានអ្នកម៉ៅការ Hitachi ធ្វើតេស្តបច្ចេកទេសលើកចុងក្រោយនៅប្រទេសជប៉ុន (រូបថត៖ TTXVN) 

នេះបើតាមការអះអាងរបស់លោក Nguyen Thanh Phong ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហូជីមិញនៅក្នុងជំនួបធ្វើការជាមួយលោក Shimizu Akira ប្រធានតំណាងថ្មីនៃស្ថាប័នសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA) ប្រចាំវៀតណាមនាយប់ថ្ងៃទី៣ មិថុនា។

លោក Nguyen Thanh Phong បានស្នើឲ្យលោក Shimizu Akira យកចិត្តទុកដាក់ហើយជំរុញឲ្យមានការចុះហត្ថលេខាយ៉ាងឆាប់ៗលើកិច្ច ព្រមព្រៀងខ្ចីទុនចុងក្រោយសម្រាប់គម្រោងខ្សែរថភ្លើង Metro លេខ១។ ទន្ទឹមនេះ ជំរុញដំណើរការនៃគម្រោងមួយចំនួនផ្សេងៗទៀតនៅទីក្រុង ហូជីមិញផងដែរ។  

ជាការឆ្លើយតប លោកប្រធានតំណាង JICA Shimizu Akira បាន សម្ដែងនូវក្ដីសង្ឃឹមថា បណ្ដាគោលនយោបាយនិងសកម្មភាពស្ដារសេដ្ឋ កិច្ចឡើងវិញនៃទីក្រុងហូជីមិញ នឹងត្រូវបានដាក់ឲ្យដំណើរការយ៉ាងឆាប់ៗ ព្រមទាំងអះអាងថា JICA មានគោលបំណងចង់បន្តសហប្រតិបតិ្តការប្រកប ដោយប្រសិទ្ធភាពជាមួយទីក្រុងហូជីមិញនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ