ទីក្រុងហូជីមិញអនុវត្តដំណោះស្រាយជំរុញការនាំចេញនិងជំរុញតម្រូវការក្នុងស្រុក
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ខែមេសា គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានជួបប្រជុំគ្នាដោយវាយតម្លៃការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម រយៈពេល ៤ ខែដើមឆ្នាំ និងអនុវត្តភារកិច្ចនៅប៉ុន្មានខែចុងឆ្នាំ ២០២៣ ។
ទិដ្ឋភាពទូតៅនៃកិច្ចប្រជុំ។ (រូបថត៖ Hương Thảo/dangcongsan.vn) |
ក្នុងរយៈពេល ៤ ខែកន្លងទៅ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម (IIP) របស់ទីក្រុងបានកើនឡើង ១,៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យលក់រាយមានការផ្លាស់ប្តូរជាវិជ្ជមាន ដោយការលក់រាយសរុប និងប្រាក់ចំណូលសេវាកម្មប្រើប្រាស់ត្រូវបានប៉ាន់ប្រមាណកើនឡើង ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំចេញត្រូវបានប៉ាន់ប្រមាណថា សម្រេចបានជាង ១៣ ពាន់លានដុល្លារ ធ្លាក់ចុះ ១៩,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមសមាគមធុរកិច្ចទីក្រុងហូជីមិញ ផលិតកម្ម និងអាជីវកម្មរបស់សហគ្រាសនៅតែជួបការលំបាកជាច្រើន; កម្លាំងទិញក្នុងស្រុកនៅតែយឺតយ៉ាវ ហើយទីផ្សារនាំចេញធ្លាក់ចុះ។ ចំពោះស្ថានភាពនេះ ទីក្រុងបានត្រៀមខ្លួនអនុវត្តន៍ដំណោះស្រាយមួយចំនួន ដើម្បីជំរុញការនាំចេញ និងជំរុញតម្រូវការទីផ្សារក្នុងស្រុក។ លោក Bui Ta Hoang Vu ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “យើងខ្ញុំនឹងរៀបចំតាំងពិព័រណ៍នាំចេញទំនិញវៀតណាម។ នេះគឺជាសកម្មភាពសម្រាប់អ្នកទិញទំនិញ និងផ្សារទំនើបបរទេសធំៗដើម្បីជួបជាមួយសហគ្រាសផលិតទំនិញនាំចេញធំៗរបស់វៀតណាមនៅទីក្រុងហូជីមិញ។ កម្មវិធីប្រូមូសិនដោយគណៈកម្មាធិការប្រជាជនទីក្រុងធ្វើជាអធិបតី នឹងត្រូវបានអនុវត្តយ៉ាងយ៉ាងឆាប់រហ័ស ចាប់ពីខែឧសភា និងមិថុនាខាងមុខ”៕