ទីក្រុងហូជីមិញអនុវត្តតាមការផ្តើមគំនិតរបស់អាណិកជន
|
ទីក្រុងហូជីមិញ |
(VOV)_បន្តជំរុញខ្លាំងការអនុវត្តល្អការងារចំពោះជនវៀតណាមនៅឯបរទេស
ក្នុងសភាពការណ៍ថ្មី និងអនុវត្តការផ្តើមគំនិតរបស់អាណិកជន។ នេះជាភារកិច្ចស្នូល
ដែលបានទីក្រុងហូជីមិញ ដាក់ចេញនៅក្នុងសន្និសីទអនុវត្តការងារចំពោះជនវៀត
ណាមនៅឯបរទេស ឆ្នាំ ២០១៧ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២២កុម្ភះ។ ទីក្រុងក៏មាន
គោលការណ៍លើកកំពស់គុណភាព និងប្រសិទ្ធភាពការងារព័ត៌មាន ផ្សព្វផ្សាយ បន្ត
ផ្លាស់ប្តូរថ្មី និងលើកកំពស់ការងារកិច្ចការបរទេសប្រជាជនក្នុងសភាពការណ៍ថ្មី រួម
សហការជាមួយស្ថាប័នដំណាង សមាគមជនវៀតណាមនៅឡាវនិងកម្ពុជា អនុវត្តល្អ
បណ្ដាកម្មវីធីតភ្ជាប់ ជួយឧបត្ថម្ភ និងចលនាជនវៀតណាមនៅឡាវនិងកម្ពុជា។
ថ្លែងមតិនៅទីនេះ លោក Tran Hoa Phuong អនុប្រធានគណៈកម្មាធិការជនវៀត
ណាមនៅឯបរទេស ទីក្រុងហូជីមិញ បានអោយដឹងថា៖
“ យើងខ្ញុំកំពុងរួមសហការជាមយយគ្រប់ស្ថាប័ន អង្គភាពទាក់ទិននានា ជំ
រុញការអនុវត្តផ្តើមគំនិត របស់អាណិកជនវៀតណាម សំដៅកសាងទីក្រុងហូជីមិញ
ប្រកបដោយមានគុណភាពរស់នៅល្អ អារិយ្យធម៌ និងទំនើប។នេះជាសេចក្ដីស្នូល
របស់គណៈកម្មាធិការជនវៀតណាមនៅឯបរទេស សំដៅជំរុញខ្លាំងថែមទៀតក
សាងនិងអភិវឌ្ឍន៍របស់ទីក្រុង៕”