ទីក្រុងហាណូយ ទីក្រុងហូជីមិញនិងតំបន់មួយចំនួនផ្សេងទៀតបន្តអនុវត្តការរក្សាគម្លាតសង្គមរហូតដល់ថ្ងៃទី២២ឬថ្ងៃទី៣០ មេសា ឬយូរថែមទៀត
(VOVWORLD) - ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានយល់ ស្របនឹងមតិរបស់គណៈកម្មការជាតិស្ដីពីការចែកបណ្ដាខេត្តក្រុងជាក្រុមៗដោយ ឈរលើហានិភ័យរីករាលដាលនៃជំងឺ Covid-19។ ក្នុងន័យនេះ មាន ក្រុមចំនួន៣ នោះគឺ ក្រុមមានហានិភ័យខ្ពស់ មានហានិភ័យនិងហានិ ភ័យទាប ហើយការចែកជាក្រុមនេះនឹងត្រូវបានវាយតម្លៃឡើងវិញដោយ ឈរលើស្ថានភាពជាក់ស្ដែង។
នារសៀលថ្ងៃទី១៥ មេសា គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលបានដំណើរការ កិច្ចប្រជុំជាមួយគណៈកម្មការជាតិដឹកនាំការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 និងក្រសួង ខេត្ត ក្រុងនានា ក្រោមអធិបតីភាពរបស់លោកនាយក រដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Xuan Phuc ដើម្បីវាយតម្លៃចំពោះការអនុវត្ត សារាចរណ៍ ១៦ស្ដីពីការរក្សាគម្លាតសង្គមក៏ដូចជាចាត់វិធានការសម្រាប់ ដំណាក់កាលខាងមុខនេះផងដែរ។
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានយល់ ស្របនឹងមតិរបស់គណៈកម្មការជាតិស្ដីពីការចែកបណ្ដាខេត្តក្រុងជាក្រុមៗដោយឈរលើហានិភ័យរីករាលដាលនៃជំងឺ Covid-19។ ក្នុងន័យនេះ មាន ក្រុមចំនួន៣នោះគឺ ក្រុមមានហានិភ័យខ្ពស់ មានហានិភ័យនិងហានិ ភ័យទាប ហើយការចែកជាក្រុមនេះនឹងត្រូវបានវាយតម្លៃឡើងវិញដោយ ឈរលើស្ថានភាពជាក់ស្ដែង។
ក្រុមមានហានិភ័យខ្ពស់រួមមានខេត្តក្រុងចំនួន១២ ក្នុងនោះមានទីក្រុង ហាណូយនិងទីក្រុងហូជីមិញ នឹងបន្តអនុវត្តសារាចរណ៍ ១៦ រហូតដល់ ដំណាច់ថ្ងៃទី២២ ឬថ្ងៃទី៣០ មេសា ឬយូរជាងទៀត ដោយឈរលើ ស្ថានភាពជាក់ស្ដែង។
ក្រុមមានហានិភ័យមានខេត្តក្រុងចំនួន១៥ ត្រូវតែរៀបចំផែនការ អនុវត្តសារាចរណ៍ ១៦ ហើយអនុវត្តយ៉ាងម៉ឺងម៉ាត់សារាចរណ៍១៥ស្ដីពីការ បង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង ដោយឈរលើស្ថានភាពជាក់ស្ដែងដល់ថ្ងៃទី ២២ មេសា។
ក្រុមមានហានិភ័យទាបរួមានខេត្តក្រុងនៅសេសសល់ ត្រូវការបន្ត អនុវត្តសារាចរណ៍ ១៥ របស់លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាល៕