ទីក្រុងហាណូយ៖ ប្រជាជនជាង ២,៦ លាននាក់ទទួលបានជំនួយឧបត្ថម្ភផ្នែកសន្តិសុខសង្គម

(VOVWORLD) - យោងតាមស្ថិតិពីមន្ទីរការងារយុទ្ធជនពិការនិងសង្គមកិច្ចហាណូយឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ទីក្រុងហាណូយមានប្រជាជននិងគ្រួសារជាង ៤ ម៉ឺននាក់ទៀត ទទួលបានជំនួយឧបត្ថម្ភដោយមានទឹកប្រាក់ជិត ៨ ពាន់លានដុង។
 
 
ទីក្រុងហាណូយ៖ ប្រជាជនជាង ២,៦ លាននាក់ទទួលបានជំនួយឧបត្ថម្ភផ្នែកសន្តិសុខសង្គម - ảnh 1ប្រជាជនដែលមានស្ថានភាពលំបាកនៅខ័ណ្ឌ Ba Dinh មានការរីករាយដែលទទួលបានប្រភពជំនួយឧបត្ថម្ភ (រូបថត៖ hanoimoi.com.vn)

រហូតមកដល់ពេលនេះ  ទីក្រុងទាំងមូលបានសម្រេចចិត្តផ្តល់ជំនួយឧបត្ថម្ភដោយថវិកាសរុបជាង ១ ទ្រីលានដុង សម្រាប់ប្រជាជន កម្មករ គ្រួសារនិងគ្រឹះស្ថានប្រតិបត្តិអាជីវកម្មជាង ២,៦ លាននាក់។ ថវិការសម្រាប់អនុវត្តន៍ការឧបត្ថម្ភនេះគឺមកពីប្រភពជាច្រើន។ ក្នុងនោះ ថវិកាពីថវិការដ្ឋសម្រាប់ ជួយឧបត្ថម្ភតាមកញ្ចប់គាំទ្រសន្តិសុខសង្គមរបស់រដ្ឋាភិបាលនិងគោលនយោបាយពិសេស របស់ទីក្រុងហាណូយគឺជាង ៨០៤ ពាន់លានដុង ផ្តល់ចំពោះកម្មករ គ្រួសារ គ្រឹះស្ថានប្រតិបត្តិអាជីវកម្ម ជិត ១,៩ លាននាក់។ លោក Nguyen Hong Dan អនុប្រធាននាយកដ្ឋានការងារយុទ្ធជនពិការនិងសង្គមកិច្ចហាណូយបានអោយដឹងថា៖ “បច្ចុប្បន្ន ខ័ណ្ឌ ស្រុកនៅក្នុងទីក្រុងបានផ្តល់ជំនួយឧបត្ថម្ភចំមុខសញ្ញា ធានាឱ្យបាននូវក្រុមគោលដៅត្រឹមត្រូវនិងទាន់ពេលវេលា។ សម្រាប់ប្រជាជននៅក្នុងតំបន់ដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរតាមតម្រូវការ នៃការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត គឺខ័ណ្ឌ ស្រុកមានវិធីច្នៃប្រឌិតជាច្រើនដើម្បីជួយឧបត្ថម្ភ ពោលគឺ អ្នកខ្លះទទួលបានជំនួយឧបត្ថម្ភនៅផ្ទះ អ្នកផ្សេងទៀតត្រូវបានគេហៅទៅកន្លែងដែលមានការធានាតាមបទបញ្ជាប្រយុទ្ធប្រឆាំងជំងឺ ដោយ ទទួលបានកញ្ចប់ជំនួយយ៉ាងឆាប់រហ័សនិងទាន់ពេលវេលា”។

គួរកត់សម្គាល់ថា ចំនួនមនុស្សដែលចូលនិងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយនេះមានមុខសញ្ញាជាច្រើនដែលជាកម្មករធ្វើការសេរី និងកម្មករមកពី ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ