ទីក្រុងហាណូយ “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាត កូវីដ-១៩ប្រកបដោយប្រសិទ្ធភាព”
(VOVWORLD) - ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Chu Ngoc Anh ទើប បានចេញផ្សាយសារទូរលេខអំពីការដាក់ឲ្យដំណើរការវិធានការជាបណ្ដោះអាសន្ន ដើម្បី “សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព” លើភូមិសាស្ត្រទីក្រុង។
(រូបថត៖ TTXVN) |
តាមនោះ បញ្ជាឲ្យបណ្ដាស្ថាប័ន មន្ទីរ ប្រធានគណៈកម្មាធិការប្រជាជននៅតាម ខ័ណ្ឌ ស្រុក ឃុំ សង្កាត់ ដាក់ឲ្យដំណើរការក្នុងពេលឆាប់បំផុតនូវផែនការសម្របខ្លួន ប្រកបដោយសុវត្ថិភាព បត់ប៉ែន គ្រប់គ្រងជម្ងឺរាតត្បាតកូវីដ-១៩ប្រកបដោយប្រសិទ្ធ ភាពលើវិស័យនីមួយៗ តំបន់នីមួយៗ; ជំរុញយ៉ាងខ្លាំងការបែងចែកភារកិច្ចតាម កម្រិតថ្នាក់ ដោយផ្សាភ្ជាប់នឹងការទទួលខុសត្រូវនិងការចូលរួមដោយម្ចាស់ការ ប្ដូរផ្ដាច់ ជាក់ស្ដែង ប្រសិទ្ធភាពចាប់ពីថ្នាក់មូលដ្ឋាន; បង្កើនការត្រួតពិនិត្យ ឃ្លាំមើល ធានា វិន័យ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាល និងស្ដារ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ខិតខំប្រឹងប្រែងសម្រេចបាននូវកម្រិតខ្ពស់បំផុតនៃ បណ្ដាគោលដៅ សន្ទស្សន៍ ភារកិច្ច ផែនការការងារក្នុងប៉ុន្មានខែចុងឆ្នាំ២០២១៕