ទីក្រុងហាណូយខិតខំប្រឹងបែងសម្រេចរួចរាល់ការចាក់វ៉ាក់សាំងដូសទី២ក្នុងខែវិច្ឆិកាឆ្នាំ២០២១
(VOVWORLD) - បន្ទាប់ពីថ្ងៃទី២១ កញ្ញា ទីក្រុងហាណូយនឹងកសាងវិធានការបង្ការប្រឆាំងជម្ងឺ រាតត្បាត តាមទិសដៅបន្ធូរបន្ថយការរឹតត្បិតតាមជំហាននីមួយៗ ដើម្បីធានាសុវត្ថិ ភាព ហើយការបន្ធូរស្រាលនេះត្រូវតែផ្សាភ្ជាប់នឹងការគ្រប់គ្រងស្ថានភាពជម្ងឺយ៉ាង ម៉ឺងម៉ាត់ផងដែរ។
ថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយបណ្ដាខ័ណ្ឌ ស្រុក អំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា លោក Duong Duc Tuan អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយឲ្យដឹងថា ទីក្រុងនឹងបន្ត អនុវត្តន៍ការចាក់វ៉ាក់សាំងដូសទី២ជូនប្រជាពលរដ្ឋ ហើយគ្រោងនឹងសម្រេចរួចរាល់ ក្នុងខែវិច្ឆិកាឆ្នាំ២០២១។
បន្ទាប់ពីថ្ងៃទី២១ កញ្ញា ទីក្រុងហាណូយនឹងកសាងវិធានការបង្ការប្រឆាំងជម្ងឺ រាតត្បាត តាមទិសដៅបន្ធូរបន្ថយការរឹតត្បិតតាមជំហាននីមួយៗ ដើម្បីធានាសុវត្ថិ ភាព ហើយការបន្ធូរស្រាលនេះត្រូវតែផ្សាភ្ជាប់នឹងការគ្រប់គ្រងស្ថានភាពជម្ងឺយ៉ាង ម៉ឺងម៉ាត់ផងដែរ៕