ទីក្រុងហាណូយគឺជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកសម្រាប់ការធ្វើដំណើរតែម្នាក់ឯង
(VOVWORLD) - យោងតាមការស្រាវជ្រាវថ្មីៗ នេះពី Explore Worldwide (UK) បានវិភាគទិន្នន័យស្វែងរកសកលរបស់ Google ក្នុងរយៈពេលពីរឆ្នាំកន្លងមក ដើម្បីកំណត់ទិសដៅពេញនិយមបំផុតសម្រាប់អ្នកធ្វើដំណើរតែម្នាក់ឯង។
មណ្ឌលកេរដំណែលអក្សរសាស្ត្រ Van Mieu - Quoc Tu Giam នៅទីក្រុងហាណូយ (រូបថត៖ VOV) |
តាមនោះ អ្នកធ្វើដំណើរម្នាក់ឯង ពិតជាចង់ស្វែងយល់ពីអាស៊ី ដូចដែលបានបង្ហាញតាមរយៈ គោលដៅទេសចរណ៍កំពូលទាំង ១៥ របស់ពិភពលោក សម្រាប់ការធ្វើដំណើរតែម្នាក់ឯង ដែលប្រកាសដោយ Explore Worldwide។ ហាណូយគឺស្ថិតនៅកំពូលនៃបញ្ជីគោលដៅទាំងនេ៖។
និយាយអំពីទីក្រុងហាណូយ គេហទំព័រ Explore Worldwide ពិពណ៌នាថា៖ "ឈរលើកំពូលតារាងនៃទីក្រុងទេសចរណ៍ទោលដ៏ពេញនិយមបំផុតរបស់ពិភពលោកគឺរដ្ឋធានីហាណូយរបស់វៀតណាម។ ការចាប់អារម្មណ៍លើការធ្វើដំណើរម្នាក់ឯងនៅទីក្រុងហាណូយបានកើនឡើងដល់ ៩៤៦% នៅលើឧបករណ៍ស្វែងរកកាលពីឆ្នាំមុន ហើយងាយស្រួលយល់ថា ហេតុអ្វីបានជា ទីក្រុងនេះសក្តិសមសម្រាប់ការផ្សងព្រេងម្នាក់ឯង។ ជាមួយនឹងសោភ័ណភាព និងស្ថាបត្យកម្មបុរាណ ទីក្រុងហាណូយគឺជាកន្លែងមួយ ដែលនៅទីនេះ អ្នកធ្វើដំណើរម្នាក់ឯងមានសកម្មភាពជាច្រើនដើម្បីរីករាយ ដូចជាដើរលេងតាមផ្សារអាហារ និងទស្សនាតំបន់ប្រវត្តិសាស្ត្រ ឬគ្រាន់តែមើលកន្លែងកម្សាន្ត ផ្លូវចម្រុះពណ៌ជាដើម”។
តាមពីក្រោយទីក្រុងហាណូយ គឺទីក្រុងបាងកក (ថៃ) ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និងទីក្រុងតៃប៉ិ របស់តៃវ៉ាន់ (ចិន) ស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣។ តំណាងមួយទៀតរបស់វៀតណាមដែលស្ថិតក្នុងបញ្ជីនេះគឺទីក្រុងហូជីមិញ (ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦) ។ មានតែគោលដៅអឺរ៉ុបពីរប៉ុណ្ណោះមានវត្តមានក្នុងបញ្ជីនេះ៖ ហ្សូរីច (លេខ១២) និងនីស (លេខ១៤)៕