ទីក្រុងហាណូយជិតមានទីលានរត់ប្រណាំងសេះភ្នាល់គ្នានិងត្រៀមរៀបចំផ្លូវប្រណាំងរថយន្ត F1

(VOVWORLD) - ទីក្រុងហាណូយនឹងមានពហុមណ្ឌលលេងសាន្តមួយ ក្នុងនោះមានទីលានរត់ប្រណាំងសេះមួយ (មានដាក់ភ្នាល់ប្រណាំងសេះ) ដែលនឹងដាក់ឲ្យដំណើរការមុនឆ្នាំ ២០២០ ហើយនឹងបន្ថែមគម្រោងការណ៍ប្រណាំងរថយន្ត F1 ដែលដាក់ដំណើរការក្នុងខែមេសា ឆ្នាំ២០១៩ នេះផងដែរ។
ទីក្រុងហាណូយជិតមានទីលានរត់ប្រណាំងសេះភ្នាល់គ្នានិងត្រៀមរៀបចំផ្លូវប្រណាំងរថយន្ត F1 - ảnh 1 ទីលានប្រណាំងសេសនៅឯបរទេស

គម្រោងការណ៍ពហុមណ្ឌលលេងសាន្ត ក្នុងនោះមានទីលានប្រណាំងសេះដែលមានដើមទុនសរុបប្រមាណ ៤២០ លានដុល្លារអាមេរិក ត្រូវបានបញ្ចូលបន្ថែមទៅក្នុងផែនការមេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៃទីក្រុងហាណូយដល់ឆ្នាំ ២០២០។ គម្រោងការណ៍នេះត្រូវបានអនុវត្តនៅខេត្ត Soc Son ដោយអគ្គក្រុមហ៊ុនទេសចរណ៍ហាណូយនិងក្រុមហ៊ុន Global Consultant Networrk ប្រទេសកូរ៉េខាងត្បូង។ យោងតាមផែនការ គម្រោងការណ៍នេះនឹងដាក់ដំណើរការឲ្យប្រើប្រាស់មុនឆ្នាំ២០២១ ។ គួរបញ្ជាក់ថា ទីក្រុងហាណូយជូនដំណឹងថានឹង ធ្វើជាម្ចាស់ផ្ទះសំរាប់ការរៀបចំផ្លូវប្រណាំងរថយន្ត F1 ក្នុងរយៈពេល ១០ ឆ្នាំហើយពានរង្វាន់នេះនឹងប្រារព្ធឡើងនៅតំបន់ My Dinh ខ័ណ្ឌ Nam Tu Liem ដែលមានចម្ងាយសរុប ៥,៤ គីឡូម៉ែត្រផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ