ទីក្រុង​ហាណូយជួយឧបត្ថម្ភភូមិសិប្បកម្ម​ តភ្ជាប់ការផលិតនិងការ​ប្រើប្រាស់ផលិតផលប្រកបដោយនិរន្តរភាព

(VOVWORLD) - នាយប់ថ្ងៃទី ១០ ខែឧសភា នៅស្រុក Thanh Tri មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនស្រុក Thanh Tri រៀបចំកម្មវិធីតភ្ជាប់ “បណ្តាញផលិតកម្មនិងការប្រើប្រាស់ ប្រកបដោយនិរន្តរភាពនៃផលិតផលរបស់ភូមិសិប្បកម្មប្រពៃណីទីក្រុងហាណូយឆ្នាំ២០២២”។
ទីក្រុង​ហាណូយជួយឧបត្ថម្ភភូមិសិប្បកម្ម​ តភ្ជាប់ការផលិតនិងការ​ប្រើប្រាស់ផលិតផលប្រកបដោយនិរន្តរភាព - ảnh 1ទិដ្ឋភាពនៃពិធីបើកកម្មវិធី។ (រូបថត៖ hanoimoi.com.vn)

ចូលរួមក្នុងកម្មវិធីនេះ មានស្តង់ទំនិញចំនួន ៩០ ដោយឧទ្ទេសនាមអំពីផលិតផលនៃមូលដ្ឋានផលិតកម្មប្រពៃណី និងភូមិរបរនានាដូចជា៖ ប៉ាក់ ខ្មុកម្រ័ក្សណ៍ កុលាលភាជន៍ តម្បាញឫស្សីនិងផ្តៅ គ្រឿងឈើ កែច្នៃម្ហូបអាហារ។ នៅក្នុងព្រឹត្តិការណ៍នេះ ស្រុក Thanh Tri បានរៀបចំលំហតាំងបង្ហាញ ដោយឧទ្ទេសនាមផលិតផល OCOP ប្រចាំស្រុក ដើម្បីអបអរសាទរព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១។ លើសពីនេះទៅទៀត ក៏មានផលិតផលពីភូមិសិប្បកម្មនៃខេត្ត Quang Nam, Hai Duong និងស្រុក Thuong Tin ស្រុក Phu Xuyen (ហាណូយ)ផងដែរ។

បន្តព្រឹត្តិការណ៍នេះ មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មហាណូយបានរៀបចំព្រឹត្តិការណ៍ជាច្រើនដូចជា៖ “ការតាំងពិព័រណ៍វត្ថុអនុស្សាវរីយ៍នៃរដ្ឋធានីឆ្នាំ ២០២២” នៅពហុកីឡាដ្ឋានជាតិ My Dinh; “ការតាំងពិព័រណ៍វត្ថុអនុស្សាវរីយ៍ សិប្បកម្ម ផលិតផល OCOP និងឧស្សាហកម្មជនបទឆ្នើម” នៅទីតាំងពិព័រណ៍ ផ្សព្វផ្សាយ និងឧទ្ទេសនាមផលិតផល OCOP រដ្ឋធានី-ខណ្ឌ Ha Dong និង “កម្មវិធីឧទ្ទេសនាមផលិតផលស្និទ្ធស្នាលជាមួយបរិស្ថាន” នៅខណ្ឌ Long Bien ផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ