ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ

(VOVWORLD) - ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ការរៀបចំអនុវត្តសារាចរណ៍លេខ០៥របស់ការិ យាល័យនិងផែនការលេខ១៨របស់គណៈកម្មាធិការបក្សទីក្រុងបានក្លាយទៅជាការងារជាប្រចាំ ដោយមានរបៀបរៀបរយ ក្នុងការងាររបស់ជួរកម្មាភិបាល បក្ខជន ជាពិសេស បានពង្រីកតួនាទីជាគំរូរបស់កម្មាភិបាល បក្ខជន ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងនៅតាមអង្គ ភាពនានា អំពីការជ្រួតជ្រាបកាន់តែជ្រាលជ្រៅថែមទៀតនូវសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ។

ទីក្រុងហាណូយជំរុញយ៉ាងខ្លាំងនូវការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ - ảnh 1លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយលោក Dinh Tien Dung ថ្លែងនៅកិច្ចប្រជុំ។
(រូបថត៖ hanoi.gov.vn)
 នាព្រឹកថ្ងៃទី១៥ ខែតុលា គណៈកម្មាធិការបក្សទីក្រុងហាណូយ បានរៀបចំកិច្ច ប្រជុំដាក់ឲ្យដំណើរការផែនការអនុវត្តសេចក្ដីសន្និដ្ឋានលេខ០១របស់ការិយាល័យ នយោបាយស្ដីពីការបន្តអនុវត្តន៍សារាចរណ៍លេខ០៥អំពី “ការជំរុញយ៉ាងខ្លាំងនូវការ សិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ”។
ក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ការរៀបចំអនុវត្តសារាចរណ៍លេខ០៥របស់ការិ យាល័យនិងផែនការ លេខ១៨របស់គណៈកម្មាធិការបក្សទីក្រុងបានក្លាយទៅជាការងារជាប្រចាំ ដោយមានរបៀបរៀបរយ ក្នុងការងាររបស់ជួរកម្មាភិបាល បក្ខជន ជាពិសេស បានពង្រីកតួនាទីជាគំរូរបស់កម្មាភិបាល បក្ខជន ថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងនៅតាមអង្គ ភាពនានា អំពីការជ្រួតជ្រាបកាន់តែជ្រាលជ្រៅថែមទៀតនូវសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ។
ពង្រីករាល់លទ្ធផលដែលសម្រេចបាន លេខាគណៈកម្មាធិការបក្សទីក្រុង ហាណូយលោក Dinh Tien Dung បានបញ្ជាក់ថា៖ “ប្ដេជ្ញាចិត្ត ប្រកាន់ខ្ជាប់នូវគោលដៅកសាងរូបភាពជនហាណូយគួរសម អារិយ្យធម៌ ពង្រីកឲ្យបាននូវលក្ខណៈមនុស្សសាស្ត្រដ៏ជ្រាលជ្រៅនៃវប្បធម៌ថាំងឡុង-ហាណូយរាប់ពាន់ឆ្នាំ។ ផ្សាភ្ជាប់ការសិក្សារៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញជាមួយនឹងការអនុវត្តក្រមប្រតិបត្តិរបស់កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត ពលករនៅតាមស្ថាប័ននានាលើភូមិសាស្ត្រក្រុងហាណូយ។; ក្រមប្រតិបត្តិ នៅកន្លែងសាធារណៈនៅលើភូមិសាស្ត្រទីក្រុង និងផែនការរឹតបន្តឹងវិន័យរដ្ឋបាល ផ្លាស់ប្ដូរថ្មីរបៀបរបៀប ឥរិយាបទការងារ បង្កើតការផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានិងសកម្ម ក្នុងការបំពេញភារកិច្ចរបស់កម្មាភិបាល មន្ត្រីរដ្ឋការនៃទីក្រុងហាណូយ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ