ទីក្រុងហាណូយត្រៀមខ្លួនជាស្រេចដើម្បីទទួលការព្យាបាលសម្រាប់អ្នកជំងឺផ្ទុក Covid-19
(VOVWORLD) - មន្ទីរសុខាភិបាលទីក្រុងហាណូយបានចេញផ្សាយលិខិតបទដ្ឋានទៅមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺរបស់រដ្ឋនិងក្រៅរដ្ឋ ដែលតម្រូវឱ្យចាត់ចែងការទទួល ព្យាបាល គ្រប់គ្រងនិងឃ្លាំមើលដាក់នៅដាច់ដោយឡែកជាដាច់ខាតនៅនឹងកន្លែង នៅពេលដែលមានមនុស្សសង្ស័យ ឆ្លងជំងឺ Covid-19។
កម្លាំងពេទ្យនៅតំបន់បិទផ្លូវនៅលើដងផ្លូវ Truc Bach ដែលជាកន្លែងស្នាក់នៅរបស់អ្នកជំងឺឆ្លងកូវីដ១៩ (Covid -19) ដំបូងនៅទីក្រុងហាណូយ (រូបថត៖ TTXVN) |
ក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងវិវត្តន៍យ៉ាងស្មុគស្មាញនោះ ដើម្បី ធានាបាននូវឈុតសំលៀកបំពាក់ប្រឆាំងនឹងជំងឺរាតត្បាត ដោយប្រើប្រាស់មួយដង ដើម្បីបំរើការងារព្យាបាលអ្នកជម្ងឺឆ្លង Covid -19 មន្ទីរសុខាភិបាលទីក្រុងហាណូយបានចេញផ្សាយលិខិតបទដ្ឋានទៅមូលដ្ឋានពិនិត្យនិងព្យាបាលជំងឺរបស់រដ្ឋនិងក្រៅរដ្ឋ ដែលតម្រូវឱ្យចាត់ចែងការទទួល ព្យាបាល គ្រប់គ្រងនិងឃ្លាំមើលដាក់នៅដាច់ដោយឡែកជាដាច់ខាតនៅនឹងកន្លែង នៅពេលដែលមានមនុស្សសង្ស័យ ឆ្លងជំងឺ Covid-19។
តាមនោះ មន្ទីរពេទ្យពហុព្យាបាលបង្អែកស្រុកនិងក្រុង មន្ទីរពេទ្យសួតហាណូយត្រូវរៀបចំការបែងចែកភ្លាមៗ ចាប់តាំងពីពេលដែលអ្នកជំងឺមកចុះឈ្មោះពិនិត្យ រៀបចំបន្ទប់និងកន្លែងពិនិត្យជំងឺដាច់ដោយឡែកសម្រាប់អ្នកជំងឺដែលមានរោគសញ្ញាជំងឺ Covid-19 (ដូចជាក្អក ក្តៅខ្លួនជាដើម ) ព្រមទាំងធ្វើការយកវត្ថុវិភាគជំងឺរបស់ករណីដែលត្រូវបានដាក់នៅដាច់ដោយឡែកនៅមន្ទីរពេទ្យនគរបាលទីក្រុង និងរៀបចំតំបន់ដាក់ឲ្យស្ថិតដាច់ដោយឡែកសម្រាប់ការព្យាបាលផងដែរ៕