ទីក្រុងហាណូយទាក់ទាញទស្សនិកជនលើបណ្តាញទូរទស្សន៍ខ្សែកាប CNN

(VOVWORLD) -យុទ្ធនាការផ្សព្វផ្សាយរូបភាពទីក្រុងហាណូយលើបណ្តាញទូរទស្សន៍ខ្សែកាប CNN ទទួលបានសញ្ញាល្អ។ យោងតាមការស្តង់មតិ មានទស្សនិកជនចំនួន៦២% ដែល ទស្សនា CNN នោះ សុទ្ធតែឲ្យដឹងថា ស្គាល់អំពីយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ទីក្រុងហាណូយ។


លោកស្រី Sunita Rajan អនុប្រធានជាន់ខ្ពស់ CNN អន្តរជាតិ តំបន់ អាស៊ី-ប៉ាស៊ីហ្វិកឲ្យដឹងថា  CNN នឹងឧទ្ទេសនាមអំពីទីក្រុងហាណូយទៅកាន់ពិភព លោក។ លោកស្រីសំណេះសំណាលថា៖

       “ឆ្នាំ២០១៨នេះ CNN នឹងបញ្ចាំងការផ្សព្វផ្សាយទេសចរណ៍ហាណូយក្នុងរយៈ ពេល៣០នាទី។ ក្រៅពីខ្លឹមសារស្តីពីសារព័ត៌មាន CNN កំពុងមានទិសដៅធ្វើកម្មវិធី ហាណូយទីមកដល់ទេសចរណ៍ នឹងចេញផ្សាយនាខែមិថុនាឆ្នាំ២០១៨ខាងមុខ”។

        ឆ្នាំ២០១៧ មន្ទីទេសចរណ៍ហាណូយ បានអនុវត្តន៍កម្មវិធីសហប្រតិ បត្តិការ ជាមួយបណ្តាព័ត៌មានទូរទស្សន៍ខ្សែកាប CNN ដោយផ្សព្វផ្សាយអំពីទីក្រុងហាណូយ លើកាណាល CNN អន្តរជាតិនៅតំបន់ចំនួន៤ គឺអាស៊ី-ប៉ាស៊ីហ្វិក អាស៊ីខាងត្បូង អាមេរិកខាងជើង អឺរ៉ុបនិងមជ្ឈឹមប៉ូព៌ា៕


ប្រតិកម្មទៅវិញ

ផ្សេងៗ