ទីក្រុងហាណូយទទួលភ្ញៀវទេសចរចំនួន ២០៨ ពាន់លើកនាក់ ក្នុងឱកាសបុណ្យ ចូលឆ្នាំសកល ២០២៣

(VOVWORLD) - ទន្ទឹមនឹងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សកម្មភាពអាជីវកម្មនិងសេវាកម្មបានបើកឡើងវិញ តម្រូវការសម្រាក និងធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរបានហក់ឡើង។ ភ្ញៀវអន្តរជាតិ
ភាគច្រើនមកពីប្រទេសជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូងនិងហ្វាំងឡង់។

ទីក្រុងហាណូយទទួលភ្ញៀវទេសចរចំនួន ២០៨ ពាន់លើកនាក់ ក្នុងឱកាសបុណ្យ ចូលឆ្នាំសកល ២០២៣ - ảnh 1មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ហូរមកទីលាន Dong Kinh Nghia Thuc នាយប់ថ្ងៃទី៣១ ខែធ្នូ ដើម្បីរីករាយនឹងបរិយាកាសស្វាគមន៍ឆ្នាំថ្មី ២០២៣។ (រូបថត៖ Kinhtedothi)
កាលពីថ្ងៃទី ២ ខែមករា មន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា៖ ក្នុង រយៈពេលឈប់សម្រាក ៣ ថ្ងៃនៃបុណ្យចូលឆ្នាំសកល (ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣) រដ្ឋធានីហាណូយបានទទួលភ្ញៀវទេសចរ ប្រមាណ ២០៨ ពាន់លើកនាក់ ដែលក្នុងនោះភ្ញៀវអន្តរជាតិមានប្រមាណ ៣៨ ពាន់ លើកនាក់។ ទន្ទឹមនឹងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ សកម្ម ភាពអាជីវកម្ម និងសេវាកម្មបានបើកឡើងវិញ តម្រូវការសម្រាក និងធ្វើដំណើរកំសាន្តរបស់ភ្ញៀវ ទេសចរបានហក់ឡើង។ ភ្ញៀវអន្តរជាតិភាគច្រើនមកពីប្រទេសជប៉ុន ចិន អង់គ្លេស សហរដ្ឋ អាមេរិក អាល្លឺម៉ង់ កូរ៉េខាងត្បូងនិងហ្វាំងឡង់។
ការងាររៀបចំទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៣ នៅគោលដៅទេសចរណ៍ និងកន្លែងទស្សនានានានៃទីក្រុងហាណូយបានប្រព្រឹត្តទៅ យ៉ាងយកចិត្តទុកដាក់និងរស់រវើក។ កម្មវិធីស្វាគមន៍ឆ្នាំថ្មី ២០២៣ ត្រូវបានប្រារព្ធឡើង ដោយជោគជ័យ ទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរដូចជា៖ កម្មវិធី “សួរស្ដី ឆ្នាំថ្មី ២០២៣” នៅទីលាន Dong Kinh Nghia Thuc; សកម្មភាពវប្បធម៌ ការសម្តែង សិល្បៈ មហោស្រពម្ហូបអាហារ ដើម្បីស្វាគមន៍ឆ្នាំថ្មី និងការតាំងបង្ហាញផ្កា ដើមឈើ តាំងលម្អ អូសបន្លាយរហូតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី នៅតាមវិថីដើរថ្មើរជើងទាំង៦ ដើម្បីឱ្យប្រជាជននិងភ្ញៀវទេសចរទស្សនាកម្សាន្ត និងទិញទំនិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ