ទីក្រុងហាណូយធ្វើតេស្ត COVID-19 សម្រាបប្រជាពលរដ្ឋទាំងអស់ ដែល​វិលប្រឡប់​មកពី Da Nang ក្រោយថ្ងៃទី ១៦ ខែកក្កដា

(VOVWORLD) -  ទីក្រុងហាណូយតម្រូវឲ្យប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពី Da Nang ចាប់ពីដើមខែកក្កដារហូតដល់ពេលនេះ ប្រសិនបើតិចជាង ១៤ ថ្ងៃពោលគឺបន្ទាប់ពីថ្ងៃទី ១៦ ខែកក្កដាគឺត្រូវធ្វើចត្តាឡីស័កនៅហ្នឹងផ្ទះ ហើយត្រូវ ធ្វើតេស្ត COVID-19 ភ្លាមផងដែរ។
ទីក្រុងហាណូយធ្វើតេស្ត COVID-19 សម្រាបប្រជាពលរដ្ឋទាំងអស់ ដែល​វិលប្រឡប់​មកពី Da Nang ក្រោយថ្ងៃទី ១៦ ខែកក្កដា - ảnh 1 ប្រជាជនប្រកាសពីសុខភាពនិងយកសំណាកសំរាប់ធ្វើតេស្ត (រូបថត៖ TTXVN)

នាថ្ងៃទី ៣០ ខែកក្កដា គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុងហាណូយ បានប្រកាសសេចក្ដីសន្និដ្ឋានរបស់ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង លោក Nguyen Duc Chung ប្រធាន គណៈកម្មាធិការដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត COVID-19 ទីក្រុងហាណូយ នៅក្នុងសម័យប្រជុំលើកទី ៤៤ ដោយតម្រូវឲ្យប្រជាពលរដ្ឋ ដែលបានវិលត្រឡប់មកពី Da Nang ចាប់ពីដើមខែកក្កដារហូតដល់ពេលនេះ ប្រសិនបើតិចជាង ១៤ ថ្ងៃពោលគឺបន្ទាប់ពីថ្ងៃទី ១៦ ខែកក្កដាគឺត្រូវធ្វើចត្តាឡីស័កនៅហ្នឹងផ្ទះ ហើយត្រូវ ធ្វើតេស្ត COVID-19 ភ្លាមផងដែរ។ សូមបញ្ជាក់ដែរថា ការធ្វើតេស្តនឹងបញ្ចប់មុនថ្ងៃទី ២ ខែសីហា ឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ