ទីក្រុងហាណូយនឹងមានមណ្ឌលលេងកំសាន្តពហុមុខងារ Sanrio Hello Kitty ធំបំផុតនៅអាស៊ីអាគ្នេយ៍

(VOVWORLD) -តាមគម្រោង សំណង់នេះនឹងសម្រេចជាស្ថាពរ ហើយដាក់ឱ្យប្រើប្រាស់នាឆ្នាំ ២០២១ ខាងមុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍ធំៗរបស់ទីក្រុង និងប្រទេសជាតិ គឺ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII និង SEA Games លើកទី ៣១។
ទីក្រុងហាណូយនឹងមានមណ្ឌលលេងកំសាន្តពហុមុខងារ Sanrio Hello Kitty ធំបំផុតនៅអាស៊ីអាគ្នេយ៍ - ảnh 1ទិដ្ឋភាពនៃពិធី បើកគម្រោងមណ្ឌលលេងកំសាន្តពហុមុខងារ Sanrio Hello Kitty World Hanoi

នាថ្ងៃទី ១៩ ខែឧសភា នៅទីក្រុងហាណូយ សម្ព័ន្ធក្រុមហ៊ុន BRG បានបើកគម្រោងមណ្ឌលលេងកំសាន្តពហុមុខងារ Sanrio Hello Kitty World Hanoi។ នេះគឺជាមណ្ឌលលេងកំសាន្តពហុមុខងារដើមដំបូង ដែលមានពាណិជ្ជសញ្ញា Sanrio នៅអាស៊ីអាគ្នេយ៍។ តាមគម្រោង សំណង់នេះនឹងសម្រេចជាស្ថាពរ ហើយដាក់ឱ្យប្រើប្រាស់នាឆ្នាំ ២០២១ ខាងមុខ ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍ធំៗរបស់ទីក្រុង និងប្រទេសជាតិ គឺ មហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII និង SEA Games លើកទី ៣១។ គម្រោងនេះត្រូវបានកសាងនៅទីក្រុងហាណូយ ដែលវិនិយោគដោយសម្ព័ន្ធក្រុមហ៊ុន BRG និង ក្រុមហ៊ុន Sanrio - Hello Kitty (អង្គភាពមានកម្មសិទ្ធិពាណិជ្ជសញ្ញា Hello Kitty)។ គម្រោង មណ្ឌលលេងកំសាន្តពហុមុខងារ Sanrio Hello Kitty World Hanoi  មិនត្រឹមតែសំដៅទាក់ទាញភ្ញៀវទេសចរមកទស្សនា និងលេងកំសាន្តទីក្រុងហាណូយ ប្រទេសវៀតណាម ប៉ុណ្ណោះទេ ថែមទាំងជំរុញទំនាក់ទំនងការទូត វិនិយោគ វប្បធម៌ និងទេសចរណ៍រវាងវៀតណាម និងជប៉ុនទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ