ទីក្រុងហាណូយនាំមុខគេនៅទូទាំងប្រទេសអំពីការទាក់ទាញទុន FDI
(VOVWORLD) -វៀតណាមមានគម្រោងការណ៍វិនិយោគនៅឯបរទេសចំនួន ៩៣ ដែលបាន ផ្តល់វិញ្ញាបនបត្រវិនិយោគថ្មី។
រោងចក្រផលិតរថយន្តមួយនៅវៀតណាម |
តាមអគ្គនាយកដ្ឋានស្ថិតិវៀតណាមថា តាំងពីដើមឆ្នាំ ដល់ពាក់កណ្ដាលខែសីហា ឆ្នាំ២០១៨ ប្រទេសទាំងមូលទាក់ទាញបានគម្រោងការណ៍វិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ១៩០០ ដែលមានទុនចុះបញ្ជីចំនួន ១៣,៤ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ផ្នែកឧស្សាហកម្មកែច្នៃ និងផលិតកម្មទាក់ទាញបានទុន FDI ច្រើនបំផុត។
នាបច្ចុប្បន្ន នៅទូទាំងប្រទេសមានខេត្ត និងក្រុង ចំនួន ៥២ ចំណុះបជ្ឈឹម មានគម្រោងការណ៍វិនិយោគផ្ទាល់ពីបរទេសក្នុងរយៈពេល ៨ ខែ។ ក្នុងនោះ ទីក្រុងហាណូយមានទុនចុះបញ្ជីច្រើនបំផុត ពោលគឺ ៥ ពាន់លានដុល្លារអាមេរិក។ បន្តាប់មកគឺ ខេត្ត Ba Ria -Vung Tau ខេត្ត Binh Duong និងទីក្រុងហូជីមិញ។
ក្នុងចំណោមប្រទេសនិងតំបន់ដែនដីចំនួន ៦៦ ដែលមានគម្រោងការណ៍វិនិយោគនៅវៀតណាមក្នុងរយៈពេល ៨ ខែ ឆ្នាំ២០១៨ នោះ ជប៉ុនគឺជាវិនិយោគិនធំបំផុត បន្ទាប់មកគឺ កូរ៉េខាងត្បូង និងសឹង្ហបុរី។
វៀតណាមមានគម្រោងការណ៍វិនិយោគនៅឯបរទេសចំនួន ៩៣ ដែលបាន ផ្តល់វិញ្ញាបនបត្រវិនិយោគថ្មី។ ជាទូទៅ ក្នុងរយៈពេល ៨ ខែ កន្លងទៅ ទុនវិនិយោគសរុបរបស់វៀតណាមនៅឯបរទេសគឺទទួលបាន ៣១៣,៥ លានដុល្លារអាមេរិក លើវិសស័យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រុក្ខាកម្ម ជលផល និងឧស្សាហកម្មកែច្នៃ៕