ទីក្រុងហាណូយនាំមុខប្រទេសអំពីចំនួនករណីឆ្លងកូវីដ ១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ
(VOVWORLD) - នៅថ្ងៃទី ១៣ ខែធ្នូ នេះ ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ១.១៩២ នាក់ទៀតបានប្រកាសថា ជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ១.០៥៥.៩១២នាក់។
គិតត្រឹមម៉ោង ១៦:00 ថ្ងៃទី ១២ ធ្នូ ដល់ម៉ោង ១៦:00 ថ្ងៃទី ១៣ ខែធ្នូ វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១៥.៣៧៧ ករណី ក្នុងនោះមាន ២៨ ករណីនាំចូល និង ១៥.៣៤៩ ករណីឆ្លងក្នុងប្រទេស។ ក្នុងនោះ ទីក្រុងហាណូយ ជាតំបន់ដែលមានករណីឆ្លងកូវីដ ១៩ច្រើនជាងគេ ដោយមាន ១.០០០ ករណី បន្ទាប់មកគឺខេត្ត Binh Phuoc និងខេត្ត Tay Ninh។
ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតមក វៀតណាមមានអ្នកឆ្លងចំនួន ១.៤២៨.៤២៨ ករណី ដែលស្ថិតក្នុងចំណាត់ថ្នាក់ ៣២/២២៣ ប្រទេសនិងតំបន់ដែនដី។ គណនាតាមសមាមាត្រនៃការឆ្លង/មនុស្ស ១លាននាក់ វៀតណាមស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៤៨ ក្នុងចំណោមប្រទេស និងដែនដីចំនួន ២២៣។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ២៤២ នាក់។
នៅថ្ងៃទី ១៣ ខែធ្នូ នេះ ប្រទេសទាំងមូលមានអ្នកជំងឺចំនួន ១.១៩២ នាក់ទៀតបានប្រកាសថា ជាសះស្បើយ។ ចំនួនករណីជាសះស្បើយសរុបមកដល់ពេលនេះមានចំនួន ១.០៥៥.៩១២នាក់៕