ទីក្រុងហាណូយបើកសម្ពោធឆ្នាំទេសចរណ៍ Son Tay - ដំបន់ដី Doai និងខ្សែផ្លូវដើរថ្មើរជើង កំពែងបុរាណ Son Tay

(VOVWORLD) - នាយប់ថ្ងៃទី ៣០ មេសា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីបើកសម្ពោធឆ្នាំទេសចរណ៍ Son Tay - ដំបន់ដី Doai និងខ្សែផ្លូវដើរថ្មើរជើង កំពែងបុរាណ Son Tay (ទីក្រុងហាណូយ)។ 
ទីក្រុងហាណូយបើកសម្ពោធឆ្នាំទេសចរណ៍ Son Tay - ដំបន់ដី Doai និងខ្សែផ្លូវដើរថ្មើរជើង កំពែងបុរាណ Son Tay - ảnh 1ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថត៖ VTV)

ក្នុងពិធីបើក លេខារងគណៈកម្មាធិការបក្សទីក្រុងហាណូយលោកស្រី Nguyen Thi Tuyen បានអះអាងថា៖ តាមផែនការមេស្ដីពីការអភិវឌ្ឍរដ្ឋធានីដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០ នោះ ទីរួមខេត្ត Son Tay នឹងអភិវឌ្ឍន៍ឆ្ពោះទៅមុខឲ្យក្លាយទៅជាតំបន់ទីនគររណបរបស់ទីក្រុងហាណូយជាមួយ មុខងារជានគរវប្បធម៌ ប្រវត្តិសាស្ត្រ អេកូឡូស៊ី និងទេសចរណ៍សម្រាកលំហែកាយ។ កម្មវិធីបើកសម្ពោធឆ្នាំទេសចរណ៍ Son Tay - ដំបន់ដី Doai និងខ្សែផ្លូវដើរថ្មើរជើង កំពែងបុរាណ Son Tay គឺជាបុព្វបទបោះជំហានទៅមុខ ដាស់សក្ដានុពលដ៏ធំធេងសម្រាប់ការអភិវឌ្ឍទីរួមខេត្ត  ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ ដោយផ្សារភ្ជាប់ជាមួយនឹងការអភិរក្ស និងពង្រីករាល់តម្លៃបេតិកភណ្ឌវប្បធម៌គំរូ រួមទាំងការពង្រីកសក្ដានុពលនៃមណ្ឌលទេសចរណ៍ក្នុងស្រុក។

 ឆ្នាំទេសចរណ៍ Son Tay - តំបន់ដី Doai បានផ្តោតសំខាន់លើការទាញយកសក្តានុពលនៃទេសចរណ៍វប្បធម៌ រួមផ្សំជាមួយគោលដៅសម្រាកលំហែកាយ ទទួលបទពិសោធន៍ លេងកម្សានក្នុង តំបន់ជិតខាង។ គោលដៅវប្បធម៌ល្បីឈ្មោះដូចជា កំពែងបុរាណ Son Tay វិហារ Va វត្ត Mia ភូមិបុរាណនៅ Duong Lam ប្រាសាទអក្សរសាស្ត្រ Son Tay  រួមជាមួយនឹងតំបន់ទេសចរណ៍បឹង Dong Mo ដែលមានទីលានវាយកូនហ្គោលស្តង់ដារអន្តរជាតិ ភូមិទេសចរណ៍វប្បធម៌នៃក្រុមជនជាតិភាគតិចវៀតណាម និងប្រព័ន្ធគោលដៅទេសចរណ៍ ក្នុងតំបន់នឹងក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរមកទស្សនា និងសម្រាកលំហែកាយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ